ភ្នំពេញ ៖ ក្រសួងសុខាភិបាល សម្រេចអនុញ្ញាត ឲ្យគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ នាំចូលវ៉ាក់សាំងកូវីដ១៩ ដែលទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក (WHO) ដើម្បីចែកចាយចាក់នៅតាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនទូទាំងប្រទេសកម្ពុជា ។
ក្នុងនោះ ក្រសួងឲ្យប្រតិបត្តិ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងនៅក្នុងឃ្លាំង ដើម្បីធានាឲ្យបានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ៕