បរទេស ៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយ នៅថ្ងៃពុធសប្ដាហ៍នេះថា ខ្លួនទើបបានដាក់ទណ្ឌកម្ម លើពន្ធនាគារស៊ីរី ចំនួន៨កន្លែង ដែលមានឧបករណ៍ចារកម្ម របស់ លោកប្រធានាធិបតី ស៊ីរី បាហ្សា អាល់អាសាដ និង មន្ត្រីជាន់ខ្ពស់៥រូប ដែលគ្រប់គ្រងលើទីតាំង មានការរំលោភបំពាន សិទ្ធិមនុស្សកើតឡើង ។
ក្រសួងរតនាគារអាមេរិក ក៏បានដាក់ទណ្ឌកម្មលើក្រុមប្រដាប់អាវុធស៊ីរី hrar al-Sharqiya ដែលធ្វើប្រតិបត្តិការ ក្នុងប្រទេសស៊ីរីភាគខាងជើង សម្រាប់ការរំលោភបំពាន ទៅលើជនស៊ីវិល ក៏ដូចជាលើមេដឹកនាំពីររូប ក្នុងចំណោមមេដឹកនាំ របស់ក្រុមនោះ ។
ការិយាល័យរបស់ប្រធាន ផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិបរទេស លោក Andrea Gacki បាននិយាយយ៉ាងដូច្នេះថា “ទណ្ឌកម្មក្នុងពេលបច្ចុប្បន្ននេះ លើកកម្ពស់គណនេយ្យភាពសម្រាប់ការ រំលោភបំពាន ដែលធ្វើឡើងលើប្រជាជន ស៊ីរី និងបដិសេធមិន ឲ្យអ្នកបោកបញ្ឆោតចូល ប្រើប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ” ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានបន្តយ៉ាង ដូច្នេះទៀតថា “ចំណាត់ការនេះ បង្ហាញឲ្យឃើញ នូវការប្តេជ្ញាដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក ចំពោះការផ្តោតលើការរំលោភ បំពានសិទ្ធិមនុស្ស នៅស៊ីរី ដោយមិនគិតពីជនល្មើសនោះទេ” ៕ ប្រែសម្រួល៖ប៉ាង កុង