អត្ថបទ

សែលកាត ផ្តល់ការទស្សនាផ្សាយផ្ទា​ល់ ព្រឹត្តិការណ៍ បាល់ទាត់ Premier League តាមទូរសព្ទដៃ ដោយឥតគិតថ្លៃ ដល់បណ្តាអ្នកគាំទ្រ បាល់ទាត់នៅកម្ពុជា

ក្នុងរដូវកាលបាល់ទាត់នេះ ក្រុមហ៊ុនសែលកាត ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានប្រកាសពីសិទ្ធិផ្តាច់មុខ ក្នុងការផ្សាយផ្ទាល់​ តាមទូរស័ព្ទពីការ ប្រកួតបាល់ទាត់ Premier League នៅកម្ពុជាតាមរយៈ Cellcard App ។

ការប្រកាសនេះ គឺជាការចាប់ដៃគូសហការរវាង សែលកាត និងបណ្តាញទូរទស្សន៍កម្ពុជា (CBS) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាអ្នកនាំមកជូន នូវការផ្សាយផ្ទាល់ជាផ្លូវការនូវព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Premier League។

គំនិតផ្តួចផ្តើមនៃការសហការនេះ សបញ្ជាក់ថា សែលកាត ផ្តល់ជូនអតិថិជនរបស់ខ្លួន នូវសិទ្ធិផ្តាច់មុខ ក្នុងការទស្សនាផ្សាយផ្ទាល់ ព្រឹត្តិការណ៍ការប្រកួត Premier League ដោយឥតគិតថ្លៃរហូតដល់ ៥៧ ប្រកួតតាមរយៈទូរស័ព្ទដៃ ក្នុងពេលដំណាលគ្នា ជាមួយបណ្តាញទូរទស្សន៍កម្ពុជា ប៉ុស្ដិ CTN និង MYTV។

ការប្រកាសនេះក៏រួមបញ្ចូលទាំងការ ដាក់ដំណើរការ ២ កម្មវិធីទស្សទាយ ក្រុមដែលឈ្នះការប្រកួត តាមរយៈការផ្ញើសារជាអក្សរ ដែលអតិថិជនសែលកាត មានឱកាសឈ្នះរង្វាន់ ជាសាច់ប្រាក់ប្រចាំសប្តាហ៍ និងប្រចាំខែពេញមួយរដូវកាល ក៏ដូចជារង្វាន់ធំនោះ ពោលគឺឈ្នះដំណើរកម្សាន្ត ទៅកាន់ចក្រភពអង់គ្លេស។

សែលកាត ចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅថ្ងៃនេះ ជាមួយនឹងកម្មវិធីការជួបជុំ បុគ្គលិកបែបរក្សាគម្លាតសង្គម នៅការិយាល័យកណ្តាលរបស់ខ្លួន ក្នុងទីក្រុងភ្នំពេញ ដែលរួមទាំងដល់បុគ្គលិក សែលកាត ទូទាំងប្រទេសតាមរយៈ Microsoft Team ។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា៖ “តួនាទីរបស់ទូរស័ព្ទចល័ត បានផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីការផ្ទុះឡើង នៃជំងឺកូវីដ-១៩ មិនមែនត្រឹមតែក្នុងចំណោម ប្រជាជនកម្ពុជានោះទេ ប៉ុន្តែសម្រាប់មនុស្សគ្រប់រូប នៅលើពិភពលោក ដែលយើងខិតខំព្យាយាម កាត់បន្ថយការទំនាក់ទំនងដោយផ្ទាល់ ហើយបែរមកធ្វើការទំនាក់ទំនង តាមរយៈអ៊ីនធឺណិតជំនួសវិញ” ។

លោកបានបន្ថែមទៀតថា៖ “ ការប្រកួតបាល់ទាត់ Premier League គឺជាព្រឹត្តិការណ៍ប្រកួតបាល់ទាល់ ជាសកលដ៏ធំមួយ ដែលមនុស្សគ្រប់រូប បានទន្ធឹងរង់ចាំ ជាពិសេសនៅតាមបណ្តាប្រទេស ដូចជាប្រទេសកម្ពុជា ដែលបានចាត់ទុកកីឡាបាល់ទាត់ ជាកីឡាជាតិ។ នោះហើយជាមូលហេតុដែល សែលកាត រួមសហការជាមួយនឹង បណ្តាញទូរទស្សន៍កម្ពុជា (CBS) ដែលនឹងកំពុងធ្វើឱ្យប្រជាជនកម្ពុជា កាន់តែច្រើនអាចចូលរួម នូវរាល់សកម្មភាព និងមើលការប្រកួតពីគ្រប់ទីកន្លែង តាមរយៈឧបករណ៍អេឡិចត្រូនិក ដែលពួកគេពេញចិត្ត មិនថាជាទូរទស្សន៍ ឬទូរស័ព្ទនោះទេ” ។

“យើងពិតជារីករាយណាស់ ក្នុងការផ្តល់ជូនបន្ថែម នូវអត្ថប្រយោជន៍នេះ ដល់អតិថិជនរបស់យើង ហើយនឹងទន្ទឹងរង់ចាំនូវការប្រកួតបាល់ទាត់ Premier League ដោយក្តីរំភើបរីករាយ” ។

ដោនឡូត កម្មវិធី Cellcard App ដោយឥតគិតថ្លៃ ឥឡូវនេះនៅលើ Google Play Store និង App Store។

សម្រាប់អ្នកដែលមិនទាន់ មានស៊ីមកាតសែលកាត សែលកាតកំពុងផ្តល់ជូន នូវទិន្នន័យចំនួន ១៦៥០ ដុល្លារបន្ថែមជូនដល់អតិថិជនថ្មី របស់សែលកាត ជាមួយគម្រោង Big Big Love ដែលនឹងផ្តល់ជូនការទស្សនា ការប្រកួតបាល់ទាត់ Premier League នៅលើទូរស័ព្ទដោយស្វ័យប្រវត្តិ តាមរយៈ Cellcard App។
សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.cellcard.com.kh

To Top