បរទេស៖ ការចាក់វ៉ាក់សាំង Covid-19 តែមួយដង មិនធានាថា អាចរស់រានមានជីវិតបាននោះទេ ប្រសិនបើឆ្លងវីរុស ដោយ ១៤% នៃអ្នកស្លាប់បានទទួល វ៉ាក់សាំងដូសដំបូង។ នេះបើយោងតាម មន្រ្តីត្រួតពិនិត្យជំងឺ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា នាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លងរបស់ប្រទេសថៃ បានតាមដានកំណត់ត្រានៃ ការចាក់វ៉ាក់សាំងលើអ្នកស្លាប់ចំនួន ១៣ ៦៣៧នាក់ នៅទូទាំងប្រទេស ហើយបានរកឃើញថា ១ ៩៦៧នាក់ ក្នុងចំណោមអ្នកស្លាប់នោះ ឬស្មើនឹង ១៤.៤% បានទទួលថ្នាំបង្ការវីរុស លើកដំបូងរួចហើយ។
ការស្ទង់មតិបានរកឃើញថា មានមនុស្សស្លាប់ចំនួន ១០៧នាក់ ក្នុងចំណោមមនុស្ស ដែលបានទទួលវ៉ាក់សាំងពីរដង ឬត្រឹមតែ ០.៨% នៃចំនួនស្លាប់សរុប ខណៈដែលការស្លាប់ចំនួន ៨ ៨០៣ នាក់ ឬ ៦៤.៦% នៃអ្នកដែលមិនបានចាក់វ៉ាក់សាំង។
មានអ្នកស្លាប់ចំនួន ២ ៧៦០ នាក់ឬ ២០.២% ដែលមិនអាចត្រូវបានចាត់ថ្នាក់ នៅក្នុងក្រុមណាមួយដោយសារតែ មិនមានកំណត់ត្រាចាក់វ៉ាក់សាំង នៅក្នុងមូលដ្ឋានទិន្នន័យ Mor Prom ឬដោយសារព័ត៌មានផ្ទុយគ្នា ៕
ប្រែសម្រួលៈ ណៃ តុលា