ព័ត៌មានជាតិ

សម្ដេចតេជោ៖ សុខភាពខ្ញុំល្អណាស់ មិនមានអ្វីប្លែកក្នុងខ្លួនឡើយក្រោយចាក់វ៉ាក់សាំង ដូសជំរុញប្រមាណ១០ម៉ោង 

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា បន្ទាប់ពីបានចាក់វ៉ាក់សាំង ដូសទី៣ឬដូសជំរុញរយៈពេលប្រមាណ១០ ម៉ោងកន្លងមកនេះ ស្ថានភាពសុខភាពរបស់សម្ដេចល្អណាស់ មិនមានអ្វីប្លែកក្នុងខ្លួនឡើយ ។
តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន​សែន បានបញ្ជាក់ថា “បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ឬដូសជម្រុញរយៈពេល១០ម៉ោងកន្លងមកនេះ សុខភាពខ្ញុំល្អណាស់មិនមានអ្វីប្លែកក្នុងខ្លួននោះឡើយ។ ខ្ញុំនៅធ្វើការដោយពិនិត្យនិងចុះហត្ថលេខាលើឯកសារជាធម្មតា។អ្វីដែលខុសពីធម្មតាគឺគ្រូពេទ្យមិនយល់ព្រមឱ្យខ្ញុំហាត់ប្រាណតាមការស្នើសុំរបស់ខ្ញុំ។ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំហាត់ប្រាណ នៅថ្ងៃស្អែកវិញ។
ចំណែកភរិយាខ្ញុំកាន់តែប្រសើរព្រោះ ក្រោយការចាក់វ៉ាកសាំងភ្លាមគាត់ធ្វើដំណើរទៅសែនឱ្យឪពុក ម្តាយជីដូនជីតាព្រោះថ្ងៃនេះជាថ្ងៃសីល”៕

To Top