យូអិន៖ គេហទំព័រយូអិន បានបង្ហាញនៅថ្ងៃអង្គារនេះ ថាក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ បានផ្តល់ការលើកលែងទណ្ឌកម្ម ចំពោះគម្រោងរបស់អង្គការ កាកបាទក្រហមអន្ដរជាតិមួយ ដើម្បីផ្តល់ទឹកស្អាត និងអនាម័យល្អប្រសើរ នៅក្នុងប្រទេសកូរ៉េខាងជើង។
សហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC) បានទទួលការលើកលែងការដាក់ទណ្ឌកម្ម លើវត្ថុធាតុដើម “ដែលត្រូវការជាបន្ទាន់ សម្រាប់ជំនួយមនុស្សធម៌ ដែលជួយសង្គ្រោះ” ក្នុងការផ្តល់លទ្ធភាព ទទួលបានទឹកស្អាត និងកែលម្អអនាម័យនេះ បើយោងតាមគេហទំព័រ។
ទំនិញសរុបចំនួន ១១ មុខដែលមានតម្លៃ ៤.៨៨០ អឺរ៉ូ (៥.៤៤២ ដុល្លារ) បានទទួលការលើកលែង ការដាក់ទណ្ឌកម្ម វេបសាយបានបង្ហាញថា វានឹងត្រូវចំណាយ ៤,០០០ អឺរ៉ូដើម្បីបញ្ជូនសំភារៈ ដែលបានយល់ព្រម ពីទីប្រជុំជន Dandong ភាគខាងកើតរបស់ប្រទេសចិន ទៅកាន់ទីក្រុង Sinuiju ភាគពាយ័ព្យនៃប្រទេស៕
ដោយ ឈូក បូរ៉ា