ហៃរៀ៖ រដ្ឋាភិបាលហ្សីមបាវ៉េ បានរិះគន់ស្ថានទូតអាមេរិក នៅទីក្រុងហារៀថា បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេស និងប្រើមធ្យោបាយមិនស្របតាមច្បាប់ ដើម្បីអំពាវនាវឱ្យមានការបោះឆ្នោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅមុននេះស្ថានទូត បានសួរនៅលើបណ្តាញសង្គមនៅពេលដែលហ្សីមបាវ៉េ នឹងរៀបចំការបោះឆ្នោត ដោយថា មនុស្សជាច្រើនត្រូវបានបាត់មុខ ដោយខ្វះការតំណាងនៅក្នុងសភា។
ប្រភពបានអះអាងថា ហ្សីមបាវ៉េ អាចដើរតាមគន្លងប្រទេសដទៃទៀតក្នុងតំបន់ និងកន្លែងផ្សេងទៀត ដែលបានរៀបចំការបោះឆ្នោតក្នុងអំឡុងពេលមានជំងឺរាតត្បាត។
ទោះយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលហ្សីមបាវ៉េ លោក Nick Mangwana បានទូរស័ព្ទទៅស្ថានទូតអាមេរិក ដើម្បីបញ្ជាថា ខ្លួនគួរតែធ្វើតាមបណ្តាញត្រឹមត្រូវ ប្រសិនបើមានបញ្ហា ដែលខ្លួនចង់ដោះស្រាយ។
លោក Mangwana បានឲ្យដឹងទៀតថា “ ប្រាកដណាស់ស្ថានទូតអាមេរិកដឹងថា ក្រសួងការបរទេសស្ថិតនៅទីណា។ ប្រសិនបើមានតម្រូវការក្នុងការសន្ទនាលើប្រធានបទនេះ អ្នកអាចទាក់ទងពួកគេយ៉ាងងាយស្រួល និងទទួលបានការសង្ខេប “៕
ដោយ ឈូក បូរ៉ា