ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ត្រូវបានគេរាយការណ៍ថា នឹងបង់ប្រាក់ប្រមាណជិត ៧ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ក្នុង១ខែ ដល់ក្រុមហ៊ុន Qorvis Communications ។
សេចក្តីរាយការណ៍ ពីបរទេសបានឱ្យដឹងថា លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក លោក ជុំ សុន្ទរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុននោះ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១។
ជុំវិញបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទាក់ទងសុំការបំភ្លឺបន្ថែមពី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ប៉ុន្តែលោកមិនទាន់តប នៅល្ងាចថ្ងៃសុក្រ ទី២៤ ខែកញ្ញានេះ ។