បរទេស៖ អតីតរដ្ឋមន្រ្តីខុទ្ទកាល័យនិងជា សមាជិកសភាជាន់ខ្ពស់លោក Subramanian Swamy បានអះអាងថា សហរដ្ឋអាមេរិកពិតជានឹងដាក់ទណ្ឌកម្ម CAATSA ប្រឆាំងនឹងឥណ្ឌា ព្រោះថាប្រព័ន្ធការពារមីស៊ីលការពារអាកាស S-400 ដំបូងត្រូវបានគេរំពឹងថានឹងត្រូវបញ្ជូននៅខែវិច្ឆិកានេះ។
សហរដ្ឋអាមេរិកបានអនុវត្តច្បាប់ប្រឆាំង អាមេរិកតាមរយៈការដាក់ទណ្ឌកម្ម (CAATSA) ប្រឆាំងនឹងប្រទេសមួយចំនួនដូច ជាចិននិងតួកគីសម្រាប់ការទិញអាវុធផលិតដោយ រុស្ស៊ី។ ប្រធានមន្ទីរប៉ង់តាហ្គោនបានទទូចឱ្យទីក្រុងញូវដេលីចៀសវាងការទិញអាវុធ S-400 ពីរុស្ស៊ីប្រសិនបើខ្លួនសង្ឃឹមថាអាចគេចផុតពីទណ្ឌកម្មរបស់អាមេរិក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អាមេរិកជឿជាក់ថានៅពេលឥណ្ឌាបន្តទំនាក់ទំនងទ្វេភាគីជាមួយចិន ទោះបីជាកងទ័ពរំដោះប្រជាជនបានចូលលុក លុយលើទឹកដីនៅតំបន់ Ladakh ក៏ដោយ ជាងនេះទៅទៀត រដ្ឋាភិបាលទីក្រុងញូវដេលី ក៏មិនគួរមានបញ្ហាអ្វីជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នោះដែរ ទោះបីមានការ ដាក់ទណ្ឌកម្មក៏ដោយ។ នេះបើតាមការបញ្ជាក់របស់ សមាជិកសភា BJP ។
សហរដ្ឋអាមេរិកនិងឥណ្ឌានៅតែ ប្រកាន់ជំហរតឹងរ៉ឹងអំពីកិច្ចព្រមព្រៀងតម្លៃ ៥.៤៣ ពាន់លានដុល្លារក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃរបស់នាយករដ្ឋមន្រ្តី ណារ៉េន ដ្រាម៉ូឌី មកកាន់សហរដ្ឋអាមេរិក។ ម៉ូឌីបានជួបប្រជុំជាមួយប្រធានាធិបតីអាមេរិកចូបៃដិននិងអនុប្រធានាធិបតីលោកស្រី កាម៉ាឡាហារីស៕
ប្រែសម្រួលៈ ណៃ តុលា