ព័ត៌មានអន្តរជាតិ

ពាលស៊ីពាល! អ្នកទោសជាង ១០០នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសអេក្វាឌ័រ

អេក្វាឌ័រ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ថា មន្រ្តីប៉ូលិសចំនួន ៤០០នាក់ បានសំរុកចូលពន្ធនាគារ នៅទីក្រុងកំពង់ផែ Guayaquil ប្រទេសអេក្វាឌ័រ ដែលមានអ្នកទោសយ៉ាងតិច ១១៦នាក់ ត្រូវបានសម្លាប់នៅក្នុង សង្គ្រាមក្រុមទំនើង ។

ការប្រយុទ្ធគ្នានៅក្នុងពន្ធនាគារ ដ៏ឃោរឃៅបានផ្ទុះឡើងជាលើកដំបូង កាលពីថ្ងៃអង្គារ ហើយមន្រ្តីបាននិយាយ កាលពីថ្ងៃពុធថា ពន្ធនាគារនេះស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ពួកគេ ។

ប៉ុន្តែ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អ្នកជិតខាងបាននិយាយថា ពួកគេបានលឺសំឡេងផ្ទុះ និងស្នូរគ្រាប់កាំភ្លើង ។

មិនយូរប៉ុន្មានប៉ូលិសបានឲ្យដឹងថា ខ្លួនកំពុងបញ្ជូនមន្រ្តី ៤០០នាក់ ត្រឡប់មកវិញដើម្បី រក្សាសណ្តាប់ធ្នាប់ ។

កម្លាំងប៉ូលិសអេក្វាឌ័រ បានបង្ហោះវីដេអូនៅលើគណនី Twitter របស់ខ្លួនអំពីមន្រ្តីដែលកំពុង វិលត្រឡប់ចូលទៅក្នុងពន្ធនាគារ Guayas ដែលត្រូវបានគេស្គាល់ផងដែរថា ជាពន្ធនាគារលីតូរ៉ាល់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top