ព័ត៌មានអន្តរជាតិ

អេត្យូពី បណ្ដេញ មន្ត្រីយូអិន ៧នាក់ ជុំវិញការជ្រៀតជ្រែក ក្នុងជម្លោះនៅតំបន់ Tigray

បរទេស៖ ប្រទេសអេត្យូពី បានបញ្ជាឲ្យបណ្ដេញមន្ត្រីជាន់ខ្ពស់ អង្គការសហប្រជាជាតិ ៧រូប ដោយចោទប្រកាន់ពីបទជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស នេះបើយោងតាមការនិយាយ ឲ្យដឹងពីក្រសួងការបរទេស បន្ទាប់ពីមានការរិះគន់ថា អេត្យូពី បានបង្កើតការទប់ស្កាត់ជំនួយមនុស្សធម៌ នៅតំបន់ Tigray ដែលរងវិបត្តិ។

តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសអេត្យូពី បានបញ្ជូនចេញមន្ត្រីមកពី មូលនិធិកុមាររបស់ អង្គការសហប្រជាជាតិ និងការិយាល័យអង្គការ សហប្រជាជាតិទទួលបន្ទុក សម្របសម្រួលលិខិត កិច្ចការមនុស្សធម៌ ដោយជូនដំណឹង ដល់មន្ត្រីទាំងនោះថា ពួកគេត្រូវបានចាត់ទុកថា ជាបុគ្គលមិនគួររាប់រក និងមានពេល ៧២ម៉ោង ដើម្បីចាកចេញពីប្រទេសអេត្យូពី។

នៅក្នុងចំណោមមន្ត្រី ត្រូវបណ្ដេញទាំងនោះ រួមមានលោក Grant Leaity ជាមន្ត្រីសម្របសម្រួលជំនួយ មនុស្សធម៌ស្តីទីសម្រាប់អេត្យូពី មកពីការិយាល័យសម្របសម្រួល កិច្ចការមនុស្សធម៌នៅអេត្យូពី ដែលកាលពីដើមខែនេះ បានធ្វើការព្រមានថា តំបន់ Tigray ដែលរងគ្រោះដោយសង្គ្រាម កំពុងស្ថិតក្រោមការ រារាំងជំនួយមនុស្សធម៌ ។

គួរបញ្ជាក់ថា តំបន់ Tigray ស្ថិតនៅប្រទេសអេត្យូពីភាគឦសាន គឺកំពុងជាចំណុចប្រយុទ្ធគ្នា រវាងយោធារបស់អេត្យូពីនិងអេរីទ្រា និងរណសិរ្សរំដោះប្រជាជនតំបន់ Tigray ដែលបានផ្ទុះឡើងនៅក្នុងខែវិច្ឆិកា ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top