បរទេស៖ នៅថ្ងៃអាទិត្យ អភិបាលក្រុងបាងកកលោកឧត្តមសេនីយ៍ Aswin Kwanmuang បានចុះត្រួតពិនិត្យទំនប់ទឹកជំនន់នៅតាមបណ្តោយទន្លេចៅប្រាយ៉ា ពីស្ពាន រ៉ាម៉ា ៧ ទៅសង្កាត់ បាងណា ដែលមានចម្ងាយប្រមាណ ៧៨.៩៥ គីឡូម៉ែត្រ និងរៀបចំបាវខ្សាច់នៅតំបន់នោះដោយមិនមានទំនប់ទឹក។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ថានីយ៍បូមទឹកទាំង ៩៧ នៅតាមច្រាំងទន្លេក៏ត្រូវបានត្រួតពិនិត្យផងដែរ ចំពោះការត្រៀមខ្លួនដោយមានឧបករណ៍និងបុគ្គលិក ដើម្បីផ្តល់ជំនួយ ២៤ ម៉ោងក្នុងមួយថ្ងៃ ក្នុងករណីមានទឹកជំនន់ភ្លាមៗ។
អភិបាលក្រុងបាងកក ក៏បានបញ្ជាឱ្យតំបន់ចំនួន ៧ នៅខាងក្រៅច្រាំងទន្លេចៅប្រាយ៉ា ដើម្បីជំរុញឱ្យប្រជាជនផ្លាស់ប្តូរទីកន្លែងទៅកន្លែងខ្ពស់ ដើម្បីកាត់បន្ថយការខូចខាតប្រសិនបើទឹកជំនន់កើតឡើង ៕
ប្រែសម្រួលៈ ណៃ តុលា