ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប៉ាគីស្ថានអំពាវនាវ ឲ្យមានទំនាក់ទំនងកាន់តែ ជិតស្និទ្ធដើម្បីជួយ ដល់អាហ្គានីស្ថាន

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian និងសមភាគីប៉ាគីស្ថានលោក Shah Mehmood Qureshi កាលពីថ្ងៃអង្គារ បានជួបពិភាក្សាគ្នាដោយ លើកយកប្រធានបទស្តីពី ចំណងទំនាក់ទំនងទ្វេភាគី ព្រមទាំងបញ្ហាផ្សេងទៀត រួមទាំងអាហ្គានីស្ថានផងដែរ។

ជំនួបគ្នាលើកនេះ បានកើតឡើងនៅមុនពេល កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាមួយ នឹងអាហ្គានីស្ថានដែលគ្រោងនឹង ធ្វើឡើងនៅថ្ងៃពុធនេះ ក្នុងរដ្ឋធានីនៃទីក្រុងតេហរ៉ង់។

នៅក្នុងសន្និសិទកាសែតរួម បន្ទាប់ពីកិច្ចប្រជុំលោក Amir Abdollahian បាននិយាយថា ពួកយើងមានជំនឿជាក់ថា រដ្ឋាភិបាលចម្រុះដែលមានភាគី ចូលរួមបូករួមទាំងជនជាតិ ភាគតិចផងនៅក្នុង ប្រទេសអាហ្គានីស្ថាន នឹងក្លាយទៅជាយុទ្ធសាស្ត្រនយោបាយ ដ៏សំខាន់បំផុតនៅពេលនេះ ។

ដោយឡែកសម្រាប់លោក Qureshi វិញក៏បានធ្វើការឆ្លើយតប ស្រដៀងគ្នានេះហើយ បញ្ជាក់បន្ថែមថា ពលរដ្ឋនៃប្រទេសអាហ្គានីស្ថាន គួរតែទទួលបាននូវសុខសន្តិភាព និងភាពស្ងប់ស្ងាត់ជាងនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top