បរទេស៖ វេជ្ជបណ្ឌិតអាហ្រ្វិកខាងត្បូងដែលបានបន្លឺសំឡេងព្រមានជាលើកដំបូងនៅលើវីរុសបំលែងថ្មីឈ្មោះ Omicron បាននិយាយថា រោគសញ្ញារបស់វីរុសបំលែងថ្មីនេះគឺ “មិនធម្មតា ប៉ុន្តែស្រាល” ចំពោះអ្នកជំងឺដែលមានសុខភាពល្អ – ប៉ុន្តែលោកព្រួយបារម្ភថា ជំងឺនេះអាចបណ្តាលឱ្យមានផលវិបាកចំពោះមនុស្សចាស់ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង។
យោងតាមសារព័ត៌មាន New York Post ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រីវេជ្ជបណ្ឌិត Angelique Coetzee ដែលជាធ្វើជាវេជ្ជបណ្ឌិតរយៈពេល ៣០ ឆ្នាំ និងជាប្រធានសមាគមវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូង (SAMA) បាននិយាយ ថា លោកស្រីជឿថា លោកស្រីបានរកឃើញវីរុសថ្មីនេះ បន្ទាប់ពីអ្នកជំងឺកូវីដ១៩ នៅឯការអនុវត្តឯកជនរបស់លោកស្រីនៅទីក្រុង Pretoria បានបង្ហាញរោគសញ្ញាចម្លែក។
លោកស្រីវេជ្ជបណ្ឌិត Coetzee បានប្រាប់កាសែត The Telegraph ថា “រោគសញ្ញារបស់ពួកគេគឺខុសគ្នា និងស្រាលខ្លាំងពីអ្នកដែលខ្ញុំបានព្យាបាលពីមុនមក”។
លោកស្រីបានហៅទូរស័ព្ទទៅគណៈកម្មាធិការប្រឹក្សាវ៉ាក់សាំងរបស់ប្រទេសអាហ្រ្វិកខាងត្បូង កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា បន្ទាប់ពីគ្រួសារមួយមានគ្នា ៤នាក់ បានធ្វើតេស្តវិជ្ជមានចំពោះមេរោគជាមួយនឹងរោគសញ្ញាដែលរួមមានការអស់កម្លាំងខ្លាំង៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
