ព័ត៌មានជាតិ

លោក គួច ចំរើន ដាក់ផ្លែឱ្យក្រុមប្រឆាំង ក្រោយលោក ហ៊ុន ម៉ាណែត ទទួលការគាំទ្រជាបេក្ខភាព នាយករដ្ឋមន្រ្តី

ភ្នំពេញ៖ បន្ថែមពីលើការគាំទ្រ ចំពោះប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រកាសគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី នាពេលខាងមុខ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់ផ្លែឱ្យក្រុមប្រឆាំង ដែលតែងតែប្រាថ្នាចង់បានតំណែងនេះ រហូតដល់ធ្លាប់យកខ្មែរ នៅអាមេរិកធ្វើបង្អែក ដើម្បីនាំគ្នាធ្វើបាតុកម្ម ជេរដេញអ្នកកាន់អំណាចបច្ចុប្បន្ន។

សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២ធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ទៅក្រុមប្រឆាំងយ៉ាងច្បាស់ៗថា សម្តេចគាំទ្រលោក ហ៊ុន ម៉ាណែត ឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តពីសម្តេច ដោយ ឆ្លងកាត់ការបោះឆ្នោត។

នៅគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣ ធ្នូនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងយ៉ាងដូច្នេះថា «ទឹកសមុទ្រនៅតែប្រៃ ពួកតាំងខ្លួនប្រជាធិបតេយ្យ នៅតែបាតជើងសព្រាត តាំងពីធ្លាប់យកខ្មែរ នៅអាមេរិកធ្វើបង្អែក រហូតដល់ពួកគាត់នាំគ្នាបាតុម្មជេរដេញ ចង់ធ្វើនាយករដ្ឋមន្ត្រី តាំងពីមានប្រជាមន្ត្រីខ្លះគាំទ្រ រហូតដល់ប្រជាប្រុសស្រីស្ទើរពេញដែនដី គាំទ្របេក្ខជនបន្តវេន រួចហើយជាស្រេច »៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top