Covid-19

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ឆ្លងវីរុសកូវីដ១៩

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាក់នៅក្នុងកំណត់ហេតុកាលពីថ្ងៃអាទិត្យថា លោកបានធ្វើតេស្តវិជ្ជមានសម្រាប់វីរុស COVID-19 ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Austin បានប្រកាសនៅថ្ងៃទី២ ខែមករាថា ទោះបីជាបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺឆ្លងនេះក៏ដោយ ក៏លោកមានបំណងចូលរួម “កិច្ចប្រជុំ និងការពិភាក្សាសំខាន់ៗ” ដែលចាំបាច់ ដើម្បីប្រព័ន្ធអនឡាញ ដោយលោកថា “ដើម្បីជូនដំណឹងដល់ការយល់ដឹងអំពីស្ថានភាពរបស់ខ្ញុំ និងការសម្រេចចិត្ត” ។

រដ្ឋមន្រ្តីការពារជាតិអាមេរិករូបនេះបាននិយាយថា “រោគសញ្ញារបស់លោកគឺស្រាល ហើយលោកកំពុងធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដោយគោរពតាមការណែនាំ និងអនុលោមតាមគោលការណ៍ណែនាំរបស់ CDC លោក Austin នឹងដាក់ឱ្យនៅដាច់ពីគេនៅផ្ទះរយៈពេល ៥ថ្ងៃបន្ទាប់”។

ការធ្វើរោគវិនិច្ឆ័យរបស់លោកកើតឡើងស្របពេលការរីករាលដាលនៃវីរុស COVID-19 បំលែងខ្លួនថ្មីប្រភេទ អូមីក្រុង នៅសហរដ្ឋអាមេរិក៕

ប្រែសម្រួលៈ ណៃ តុលា

To Top