ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា លោកសុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ងដែលជាមេក្លោងចោរប្លន់នោះធ្លាប់បបួលលោក ហ៊ុន ម៉ាណែត ប្រកួតគ្នា ប៉ុន្តែសម្តេចតបទៅវិញថា បើចង់ប្រកួតជាមួយកូនប្រុសច្បងរបស់សម្តេច គឺទាល់តែ លោក វិល្លាម ទៅប្រឡងឆ័តយោងជាមុនសិន ព្រោះហ៊ុន ម៉ាណែត មានជំនាញខាងលោតឆ័ត្រយោង ។
លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សាផ្នែកនយោបាយ និងសេដ្ឋកិច្ច ចំណែក លោក វិល្លាម ក៏មានសញ្ញាបត្រដូចលោក ហ៊ុន ម៉ាណែត ទាំង២នេះដែរ។
បុគ្គលឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ងនេះគឺជាមេក្លោង និងជាអ្នក រៀបចំផែនការ ចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញ ល្បីឈ្មោះអ៊ាន សៀវម៉ី៕