ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា ត្រូវសមាជិកសភាបក្សភឿថៃ ចោទថា បានចំណាយលុយ ៥លានបាត ទិញសន្លឹកឆ្នោត

បរទេស៖ ការស៊ើបអង្កេតរបស់ការិយាល័យលេខាធិការដ្ឋានសភា បានរកឃើញថាមិនមានហេតុផលចំពោះការការចោទប្រកាន់ប្រឆាំងនឹងនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ដែលអះអាងថា លោកបានបង់ប្រាក់ចំនួន ៥លានបាតដល់សមាជិកសភាមួយចំនួនជាថ្នូរនឹងការបោះឆ្នោតគាំទ្ររបស់ពួកគេ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Sukij Atthopakorn ទីប្រឹក្សាប្រធានសភា បាននិយាយថា ការស៊ើបអង្កេតមិនបានរកឃើញភស្តុតាងណាមួយដែលគាំទ្រការអះអាងពីសំណាក់លោក Wisarn Techathirawat សមាជិកសភាបក្សភឿថៃសម្រាប់ខេត្ត Chiang Rai នោះទេ។

លោក Wisarn បានធ្វើការចោទប្រកាន់លោកប្រាយុទ្ធ ចាន់អូចា ក្នុងអំឡុងពេលជជែកដេញដោលដកទំនុកចិត្ត កាលពីថ្ងៃទី២ ខែកញ្ញា ដោយជំរុញឱ្យលោក Chuan បញ្ជាឱ្យមានការស៊ើបអង្កេត។

លោកបណ្ឌិត Sukij បាននិយាយថា គណៈកម្មាធិការបានសម្ភាសលោក Wisarn ក្នុងចំណោមអ្នកផ្សេងទៀត ហើយបានពិនិត្យឯកសារដែលទាក់ទងនឹងការចូលសភារបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ និងជំនួយការរបស់គាត់ ប៉ុន្តែរកមិនឃើញភស្តុតាងដើម្បីគាំទ្រការចោទប្រកាន់នោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top