ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកថៃ សម្រេចទម្លាក់សំណើសុំ មូលនិធិទិញនាវាមុជទឹក ២គ្រឿង

" "

បរទេស៖ មេបញ្ជាការកងទ័ពជើងទឹកប្រទេសថៃ លោក Somprasong Nilsamai នឹងទម្លាក់ចោលសំណើសុំ មូលនិធិដើម្បីទិញនាវាមុជទឹក Yuan-class S26T ចំនួនពីរបន្ថែមទៀត នៅក្រោមថវិកាសារពើពន្ធឆ្នាំ ២០២៣ ដោយសារតែផលប៉ះពាល់ សេដ្ឋកិច្ចនៃ Covid-19 ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការទម្លាក់ចោលនេះ វានឹងក្លាយជាលើកទីមួយហើយ ដែលកងទ័ពជើងទឹកបានបដិសេធ មិនសុំថវិកាសម្រាប់គម្រោង ទិញនាវាមុជទឹករបស់ខ្លួន។

" "

កន្លងមក សំណើត្រូវបង្ខំចិត្តដកខ្លួន ក្រោយពីមានការប្រឆាំងជំទាស់។ ប្រភពកងទ័ពជើងទឹក បាននិយាយថា កាលពីអតីតកាល លទ្ធកម្មត្រូវបានផ្អាក ដោយសារតែសំណើសុំមូលនិធិ ត្រូវបានច្រានចោលដោយសភា ឬនាយករដ្ឋមន្ត្រី។

" "

ប្រភពកងទ័ពជើងទឹកបាននិយាយថា ជាមួយនឹងវីរុសបំលែងថ្មី Omicron ដែលកំពុងលេចចេញនៃ មេរោគឆ្លងរីករាលដាល យ៉ាងឆាប់រហ័សនោះ គឺ ឧត្តមនាវីឯក Somprasong ជឿជាក់ថា គ្មាននរណាម្នាក់នឹងយល់ព្រម ជាមួយកងទ័ពជើងទឹក បន្តទិញនាវាមុជទឹកនាពេលនេះ នោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top