បរទេស៖ មេដឹកនាំប្រឆាំង ក្នុងប្រទេសកាហ្សាក់ស្ថាន នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានជំរុញលោកខាងលិច ឲ្យចូលពាក់ព័ន្ធ ក្នុងបញ្ហាប្រទេសកាហ្សាក់ស្ថាន ដោយនិយាយថា បើមិនដូច្នោះទេ ប្រទេសរុស្ស៊ី នឹងនាំវាទៅក្នុងប្រភេទ សហភាពសូវៀត ស្តារឡើងវិញ។
លោក Mukhtar Ablyazov ជាអតីតមន្ត្រីធនាគារនិងជារដ្ឋមន្ត្រីរដ្ឋាភិបាល ដែលបច្ចុប្បន្នគឺជាមេដឹកនាំចលនាប្រឆាំង ឈ្មោះជម្រើសលទ្ធិប្រជាធិបតេយ្យរបស់កាហ្សាក់ស្ថាន បាននិយាយប្រាប់ថា លោកខាងលិចចាំបាច់ត្រូវតែចូលបំបែក។
លោកបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ពីទីក្រុងប៉ារីសយ៉ាងដូច្នេះថា “ប្រសិនបើមិនទេនោះ នោះកាហ្សាក់ស្ថាននឹងធ្លាក់ក្លាយជាបេឡារុស ហើយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងដាក់កម្មវិធីរបស់លោក តាមបែបវិធីសាស្ត្រ ដែលបង្កើតជាថ្មីនូវរចនាសម្ព័ន្ធដូចទៅនឹងសហភាពសូវៀត”។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALARABIYA News នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា លោកបានបន្តទៀតថា “នាពេលបច្ចុប្បន្ននេះ ប្រទេសកាហ្សាក់ស្ថាន ស្ថិតក្នុងការលេង បែបភូមិសាស្ត្រនយោបាយ ហើយរុស្ស៊ីបានឈានជើងចូលរួចហើយ និងបានបញ្ជូនកងទ័ពចូល។ អង្គការ CSTO គឺជារុស្ស៊ី នេះគឺជាការកាន់កាប់មួយដោយប្រទេសរុស្ស៊ី”៕
ប្រែសម្រួល៖ប៉ាង កុង