ព័ត៌មានជាតិ

ឃុំខ្លួនបុរសសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅខេត្តព្រះវិហារ

ភ្នំពេញ : ចៅក្រមស៊ើបសួរ សាលា ខេត្តព្រះវិហារ កាលពីរសៀល ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២នេះ បានឃុំខ្លួនជាបណ្ដោះអាសន្ន ជនត្រូវចោទម្នាក់ នៅក្នុងពន្ធនាគារ ជាប់ទាក់ទងនឹងអំពើ ឃាតកម្ម ប្រព្រឹត្ត កាលពីថ្ងែទី១៨ ខែ មីនា ឆ្នាំ២០២១ នៅភូមិស្រឈូក សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ។

យោងតាមរបាយការណ៍របស់ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានអោយដឹងថា ត្រូវចោទ រូបនេះ មាន ឈ្មោះ វិញ ទិត្យបុផា ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅ ភូមិស្រឈូក សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ។

ជនត្រូវចោទត្រូវបានជាប់ចោទពីបទ ឃាតកម្ម និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៦ ខែ មករា ឆ្នាំ ២០២២ យោងតាមដីកាតុលាការ។

ចំណែកឯ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ កំាភ្លើងខ្លីម៉ាក់ K59 ចំនួន ១ដើម , មានគ្រាប់៥២គ្រាប់ , បង់អាកា៤៧មួយ គ្រាប់២៥គ្រាប់, និងគ្រឿងក្រឡៃ១តម្លឹង ៥ជីបួនហ៊ុន ប្លាកទីន៥តម្លឹង មួយជី ៤ហ៊ុនជញ្ជៀន២៣វង្ស កងដៃ១ និងក្រវិល៤គូ៕

ដោយ: រស្មី អាកាស

To Top