បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយនៅថ្ងៃសៅរ៍ថា ការបាញ់មីស៊ីលដែលត្រូវបាន រកឃើញនៅព្រឹកថ្ងៃសុក្រ ដោយយោធាកូរ៉េខាងត្បូង គឺជាសមយុទ្ធបាញ់ដោយកងវរសេនាធំ នៃមីស៊ីលដែលបាញ់ចេញពី តួរថភ្លើងរបស់កូរ៉េខាងជើង ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េ (KCNA) កងវរសេនាធំនៅខេត្ត Pyongan ខាងជើង ដែលជាខេត្តភាគខាងលិចបំផុត របស់កូរ៉េខាងជើង ជាប់ព្រំដែនចិន ត្រូវបានគេផ្តល់បេសកកម្ម កម្លាំងមីស៊ីលក្នុងរយៈពេលខ្លី ដើម្បីសាកល្បងឥរិយាបថប្រុងប្រយ័ត្ន ក៏ដូចជាផ្តល់ឱ្យពួកគេនូវការអនុវត្ត។ សមយុទ្ធនេះពាក់ព័ន្ធ នឹងការបាញ់មីស៊ីលយុទ្ធសាស្ត្រ ពីរគ្រាប់ចូលសមុទ្រជប៉ុនហៅថា សមុទ្រខាងកើតនៅកូរ៉េ ។
KCNA បាននិយាយថា “ឥរិយាបថប្រយុទ្ធនៃ កងវរសេនាធំបាញ៉មីស៊ីល ចេញពីតួរថភ្លើងនៃខេត្ត Pyongan ខាងជើង ដែលបង្ហាញពីភាពបត់បែនខ្ពស់ និងអត្រានៃការវាយលុកក្នុងសមយុទ្ធ ត្រូវបានគេវាយតម្លៃខ្ពស់ ក្នុងការពិនិត្យឡើងវិញ” ។ ដោយបន្ថែមថា បញ្ហាត្រូវបានពិភាក្សាដើម្បីរៀបចំ ប្រព័ន្ធប្រតិបត្តិការកាំជ្រួចផ្លូវដែក ត្រឹមត្រូវនៅទូទាំងប្រទេស និងដើម្បីស្វែងរកមធ្យោបាយ សម្រាប់ការបំពេញបន្ថែម នូវវិធីសាស្រ្តប្រយុទ្ធតាមបែបរបស់យើង ជាមួយនឹងមីស៊ីលចេញពីតួរថភ្លើងនេះ» ៕
ប្រែសម្រួលៈ ណៃ តុលា