ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារបន្ត តាមរយៈប្រព័ន្ធ Zoom ជាមួយទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា និងទីក្រុងបាងកក ប្រទេសថៃ ក្នុងក្របខ័ណ្ឌគម្រោង AGREENFI ។
ក្នុងជំនួបនេះ មានតំណាង AFD ដែលបានចូលរួមមាន៖ ១/លោកស្រី Ophelie BOURHIS (Country Director, AFD Cambodia) ២/លោកស្រី Camille Esparsa (សហការី) ៣/លោកស្រី Annie Tran (Regional Senior Investment Officer-Asia, Access to Finance & Structured Finance)។
ជាលទ្ធផលនៃកិច្ចប្រជុំ គឺទទួលបានផ្លែផ្កាជាវិជ្ជមាន និងកំណត់បាននូវយន្តការ សម្រាប់អនុវត្តក្នុងជំហានបន្ទាប់ទៀត ដើម្បីពន្លឿននូវការអនុវត្ត គម្រោងឲ្យឆាប់សម្រេចបានគោលដៅ ជាអត្ថប្រយោជន៍ដល់ក្រុមគោលដៅ ទទួលផលចុងក្រោយ (ជាពិសេសកសិករនៅទីជនបទ)។
គួររំលឹកបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ កន្លងទៅ AFD ក៏បានជួបប្រជុំជាមួយ ARDB លើប្រធានបទស្ដីពី “ការស្វែងយល់ពីផែនការយុទ្ធសាស្ត្ររបស់ ARDB លើការផ្ដល់ហិរញ្ញប្បទានបៃតង និងប្រកបដោយនិរន្តភាព ទៅលើវិស័យកសិកម្ម” ដើម្បីពិនិត្យលទ្ធភាព លើភាពជាដៃគូរវាង AFD និង ARDB ដើម្បីពង្រឹងនូវវិស័យហិរញ្ញប្បទានបៃតង សម្រាប់ជនបទនៅកម្ពុជា ប្រកបដោយចីរភាព ក្នុងក្រខ័ណ្ឌគម្រោង AGREENFI ផងដែរ៕