Covid-19

ថៃ រកឃើញអ្នកស្លាប់ដំបូង គេបង្អស់ដោយសារវីរុសបំប្លែងខ្លួនថ្មី Omicron

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២ថា មន្ត្រីសុខាភិបាលថៃ បានលើកឡើងឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ពីការស្លាប់ដំបូងរបស់ខ្លួនដោយសារវីរុសបំប្លែងខ្លួនថ្មី Omicron ដែលជាមេរោគឆ្លងដ៏ខ្លាំងក្លា ។

ការស្លាប់ស្ត្រីអាយុ៨៦ឆ្នាំម្នាក់មកពីខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃឡង់ដ៏ បានកើតឡើងបន្ទាប់ពីប្រទេសថៃឡង់ដ៏បានរកឃើញករណី Omicron ដំបូងរបស់ខ្លួនកាលពីខែមុន ដែលនាំទៅដល់ការដាក់ឱ្យប្រើប្រាស់ឡើងវិញនូវការដាក់ឱ្យនៅដាច់ដោយឡែកពីគេសម្រាប់ភ្ញៀវបរទេស ។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Rungrueng Kitphati បានប្រាប់ទីភ្នាក់ងារ Reuters ថា “ស្ត្រីនោះជាមនុស្ស Alzheimer“ ។

លោកបានលើកឡើងថា ការស្លាប់បែបនេះត្រូវបានគេរំពឹងទុក ខណៈដែលប្រទេសនេះបានរាយការណ៍ពីករណី Omicron ជាង១០.០០០ករណី ហើយលោកបានបន្ថែមថា ប្រទេសថៃឡង់ដ៏ នឹងមិនត្រូវការវិធានការទប់ស្កាត់បន្ថែមទៀតនោះទេ ។

ប្រទេសថៃឡង់ដ៏ បានរាយការណ៍ពីការឆ្លងថ្មីចំនួន៨.០៧៧នាក់ និងមានអ្នកស្លាប់ចំនួន៩នាក់គិតក្នុងថ្ងៃអាទិត្យនេះ ដោយនាំឱ្យចំនួនសរុបកើនឡើងដល់ជាង២,៣លានករណី និងអ្នកស្លាប់មានជិត២២.០០០នាក់ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមក្នុងឆ្នាំ២០២០ ។

ប្រមាណ៦៦ភាគរយនៃការប៉ាន់ស្មាន៧២លាននាក់ដែលរស់នៅក្នុងប្រទេសនេះបានទទួលវ៉ាក់សាំងកូវីដ-១៩ចំនួន២ដង ប៉ុន្តែប្រហែល១៤,៩ភាគរយបានទទួលការចាក់ថ្នាំបង្ការរោគ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top