ព័ត៌មានអន្តរជាតិ

ហ្វីលីពីន នឹងបញ្ជាទិញប្រព័ន្ធបាញ់មីស៊ីល តម្លៃជិត៤០០លាន ដល្លារពីឥណ្ឌា

បរទេស៖ ប្រទេសហ្វីលីពីននៅចុងសប្តាហ៍នេះ បានឈានទៅដល់ការសម្រេចចិត្តចុងក្រោយក្នងការបញ្ជាទិញយកប្រព៍័ន្ធបាញ់មីស៊ីល មួយប្រទេសឥណ្ឌាដែលមានតម្លៃប្រមាណជា៣៧៥លានដុល្លារ ដើម្បីអាចពង្រីងសមត្ថភាពនៃកងកម្លាំងយោធាជើងទឹករបស់ខ្លួន។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួង ការពារជាតិនៃប្រទេស ហ្វីលីពីនបានបញ្ជាក់ទៀតថា កញ្ចប់ប្រាក់នេះគឺជាផ្នែកមួយផែនការ មេរយៈពេល៥ឆ្នាំ របស់ហ្វីលីពីនដែលមានតម្លៃ ៣០០ពាន់លាន ប៉េសូឬប្រមាណជា៥,៨៥ពាន់លានដុល្លារដើម្បីធ្វើទំនើប កម្មកងកម្លាំងយោធាដែលបច្ចុប្បន្នសព្វាវុធ មួយចំនួនសុទ្ធតែជាសព្វាវុធដែលសល់ពីសម័យសង្គ្រាម ត្រជាក់ដូចជានាវចម្បាំងនិង ឧទ្ធម្ភាគចក្រជាដើម។

យោងតាមកិច្ចព្រមព្រៀងដែលចុះហត្ថលេខារួចរាល់ជាមួយនឹងរដ្ឋាភិបាលនៃប្រទេស ឥណ្ឌាក្រុមហ៊ុនរដ្ឋ Brahmos Aerospace Private Ltd នឹងធ្វើការប្រគល់ជូនទាំងប្រព័ន្ធមីស៊ីលផងអ្នកជំនាញ ការហ្វឹកហាត់ផងនិងក្រុមអ្នកថែរក្សានិង ជួសជុលផងនិងក៏ដូចជាកិច្ចការងារដឹកជញ្ជូនទៅដល់ហ្វីលីពីនតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

To Top