ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣០នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយចំនួន១៧នាក់ និងគ្មានអ្នកស្លាប់ ។
ក្នុងចំណោមអ្នកឆ្លងទាំង៣០នាក់នោះ ករណីឆ្លងសហគមន៍២៣នាក់ និងអ្នកដំណើរពីបរទេសចំនួន៧ នាក់ ។
គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៨៧៧នាក់ អ្នកជាសះស្បើយចំនួន ១១៧ ១៤៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕