ព័ត៌មានអន្តរជាតិ

FBI បើកប្រតិបត្តិការឆ្មក់ចូល បិទក្រុមហ៊ុនតេស្តកូវីដ មួយកន្លែងក្រោយរកឃើញ ករណីមិនប្រក្រតី

បរទេស៖ ទីភ្នាក់ងារស៊ើបការណ៍ សំងាត់របស់អាមេរិក FBI កាលពីពេលថ្មីៗនេះ បានបើកការស្រាវជ្រាវមួយ តបតាមការប្តឹងពីសំណាក់ ពលរដ្ឋជាច្រើនដែលបាន ចោទប្រកាន់ក្រុមហ៊ុន ធ្វើតេស្តវិរុសកូវីដមួយថា បានប្រព្រឹត្តករណីក្លែងបន្លំមួយចំនួន បូករួមទាំងការផ្តល់ព័ត៌មាន មិនច្បាស់លាស់ទៅលើ លទ្ធផលតេស្ត និងករណីមិនប្រក្រតីផ្សេងទៀត។

ក្រុមហ៊ុនដែលមាន មូលដ្ឋាននៅក្នងទីក្រុង Illinois មកទល់បច្ចុប្បន្ននេះ បានទទួលបានកញ្ចប់ប្រាក់ ប្រមាណជា ១២៤លានដុល្លារ មកហើយពីសំណាក់ រដ្ឋាភិបាលអាមេរិកសម្រាប់ជួយ ទៅដល់ក្រុមការងារ ជាក្រុមគ្រូពេទ្យរបស់ នៅឯមជ្ឈមណ្ឌលធ្វើតេស្តរបស់ខ្លួន។

អ្នកនាំពាក្យរបស់ FBI លោក Siobhan Johnson បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតរបស់ USA Today ថាប្រតិបត្តិការចូលបិទក្រុមហ៊ុននេះ បានធ្វើឡើងតបតាមការ
អនុញ្ញាតិពីតុលាការ ក្នុងតំបន់ហើយវាគឺជាប្តេជ្ញាចិត្ត ក្នុងការការពារទៅដល់ពលរដ្ឋ ដែលបានទទួលសេវាកម្មនៅទីនេះ។

គួរឲ្យដឹងដែរថា អតិថិជនជាច្រើនបាននាំគ្នា ដាក់ពាក្យបណ្តឹងថា មជ្ឈមណ្ឌលផ្តល់សេវាតេស្តកូវីដមួយនេះ មិនដែលបានផ្ញើរអ៊ីម៉េលអំពី លទ្ធផលរបស់ពួកគេឡើយខ្លះទៀត អះអាងថា ពួកគេបានទទួលលទ្ធផល ទាំងដែលពួកគេមិនទាន់ បានធ្វើតេស្តជាមុននោះឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top