ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង ឆ្នាំ២០២២ ជិតនឹងបើកធ្វើ ហើយក្រុងប៉េកាំងក៏បានឈានចូល រយៈពេលការប្រកួតកីឡា អូឡាំពិករដូវរងាផងដែរ ។ បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ នៅតែបន្តរីករាលដាល នៅទូទាំងពិភពលោក ជាពិសេស ការរាតត្បាតនៃវីរុសបម្លែងថ្មី ដូចជាវីរុសប្រភេទ Omicron ជាដើម បាននាំមកនូវភាពមិនប្រាកដប្រជាយ៉ាងខ្លាំងដល់ស្ថានភាពជំងឺកូវីដ១៩ ទូទាំងពិភពលោក ។ដូច្នេះ ការធានាបាននូវការបង្ការជំងឺកូវីដ១៩ ក្នុងកំឡុងពេលប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងឱ្យបានល្អដោយពេញទំហឹងគឺ មានសារសំខាន់ណាស់ ។
ប្រឈមនឹងកម្លាំងសម្ពាធពីរគឺ “ការបង្ការករណីឆ្លងពីបរទេស និងបង្ការកុំឱ្យមានការ រីករាលដាលម្តងទៀតក្នុងស្រុក” ក្រុងប៉េកាំងកំពុងបង្កើន វិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ដោយប្រើប្រាស់មធ្យោបាយ វិទ្យាសាស្ត្រនិងបច្ចេកទេសច្រើនបែបយ៉ាង ដើម្បីជំរុញការបង្ការជំងឺកូវីដ១៩ នៃការប្រកួតកីឡាអូឡាំពិក រដូវរងាដោយគ្រប់ជ្រុងជ្រោយនិងជំរុញដល់ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ឱ្យប្រព្រឹត្តទៅដោយរលូន ។
ខណ្ឌ Haidian ក្រុងប៉េកាំងមានកីឡដ្ឋានប្រកួតចំនួនពីរ និងកីឡដ្ឋានសម្រាប់ហ្វឹកហាត់ចំនួនបី នៃការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ។ ក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិករដូវរងា សាកល្បងនៅឆ្នាំទៅមិញ ខណ្ឌ Haidian បានបង្កើតប៉ុស្តិ៍បង្ការជំងឺកូវីដ១៩ ចំនួន៩១កន្លែង ដែលបានប្រើប្រាស់ម៉ាស៊ីនថតរូប ចំនួនពីរដែលមានភីកសែល១រយលាន ប្រព័ន្ធតាមដាន និងត្រួតពិនិត្យវីរុសកូវីដ១៩ ក្នុងខ្យល់អាកាសនៃទីកន្លែងសាធារណៈ និងប្រព័ន្ធសម្លាប់សារធាតុបង្កជំងឺ ក្នុងខ្យល់អាកាស ដើម្បីគ្រប់គ្រងនិងធានាការបង្ការជំងឺកូវីដ១៩ តាមរយៈមធ្យោបាយបច្ចេកវិទ្យា ។ បុគ្គលិកការងារអាចស្កេនកូដពិនិត្យ ព័ត៌មាននៅកន្លែងពិសេសដែល តភ្ជាប់នឹងវេទិកាទិន្នន័យធំ តាមរយៈទិន្នន័យធំដូចជា ការធ្វើតេស្តអាស៊ីដនុយគ្លេអ៊ិច តាមដានត្រួតពិនិត្យសុខភាព និងសីតុណ្ហភាពគ្រប់ពេលវេលាជាដើម ដើម្បីផ្តល់ព័ត៌មានក្រើន រំលឹកអំពីការគ្រប់គ្រងចំពោះការជួបជុំរបស់បុគ្គលិក និងស្ថានភាពដែលពាក់ព័ន្ធ ។
ព្រមពេលជាមួយគ្នានេះ ក៏បានបង្កើតប្រព័ន្ធផ្សាយបន្តផ្ទាល់នូវ កម្មវិធីនៃការប្រកួតតាមអនឡាញ ដាក់ចេញមនុស្សយន្តយាមល្បាតវៃឆ្លាត មនុស្សយន្តណែនាំការទស្សនាវៃឆ្លាតនិងប្រព័ន្ធគ្រប់គ្រង ការការពារសន្តិសុខវៃឆ្លាតជាដើម ដើម្បីផ្តល់សេវាប្រកបដោយគុណភាពល្អ និងល្អិតល្អន់ចំពោះអត្តពលិក ដែលចូលរួមការប្រកួតទៅលើការងារសំខាន់ៗដូចជា ការប្រកួត ការហូបចុក ការស្នាក់នៅ ការធ្វើដំណើរទៅមក និងការពារសន្តិសុខជាដើម ។
ដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ១៩ បុគ្គលិកការងារនៃក្រុមហ៊ុន ផ្តល់សេវាផ្សាយបន្តកីឡាអូឡាំពិក មិនអាចកំណត់ច្បាស់ពី ទីតាំងថតនៅពេលផ្សាយបន្តនៅទីតាំងផ្ទាល់ទេ ។ ដូច្នេះ ប្រព័ន្ធចម្លងតាមកីឡដ្ឋាន នឹងធ្វើឱ្យទិន្នន័យដូចជាសំណង់ និងបច្ចេកទេសជាដើមក្លាយជា អ្វីដែលអាចមើលឃើញ សម្រាប់រៀបចំកន្លែងផ្សាយបន្តនៅទីឆ្ងាយ ។ ព្រមពេលជាមួយគ្នានេះ ការងារជាច្រើនដូចជាខ្សែផ្លូវចូល ក្នុងកីឡដ្ឋានរបស់អត្តពលិក និងទស្សនិកជនជាដើមក៏អាច មានភាពប្រសើរឡើងដោយសារប្រព័ន្ធនេះដែរ ។
ក្រៅពីនេះ “ការចាក់ផ្សាយតាមអនឡាញ” ដែលបង្កើតឡើងដោយការ គណនាពពក ភាពវៃឆ្លាតសិប្បនិម្មិត និងបច្ចេកទេសបញ្ជូន ទិន្នន័យដោយល្បឿនលឿន តាមបណ្តាញអ៊ីនធើណេត ក៏នឹងបង្ហាញមុខជាលើកដំបូង ក្នុងការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងផងដែរ ។
ព្រឹកថ្ងៃទី២៣ ខែមករា ភូមិប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងចំនួនបី បានចាប់ផ្តើមបើកដំណើរការទុកមុន ហើយអត្តពលិកនិង មន្ត្រីគណៈកម្មាធិការកីឡាអូឡាំពិកប្រទេសនានាដែលចូលរួម ការប្រកួតកីឡាអូឡាំពិករដូវរងា កំពុងមកដល់ក្រុងប៉េកាំងជាបន្តបន្ទាប់ ។ ដើម្បីប្រកួតឱ្យកាន់តែឆាប់រហ័ស កាន់តែខ្ពស់ កាន់តែខ្លាំងក្លានិងកាន់តែសាមគ្គីគ្នា អត្តពលិកដែលមកពីតំបន់នានា លើពិភពលោកបានធ្វើការហ្វឹកហាត់ ទាំងយប់ទាំងថ្ងៃដ៏ច្រើនរាប់មិនអស់ ហើយក្រុងប៉េកាំងដែលក្នុងនាម ជាទីក្រុងរៀបចំការប្រកួតកីឡាអូឡាំពិកក៏បានរៀបចំ យ៉ាងម៉ត់ចត់អស់រយៈពេល ជាច្រើនឆ្នាំរួចហើយ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដាច់ខាតមិនអាចត្រូវខកបំណងបានឡើយ។
ការប្រើប្រាស់បច្ចេកទេសថ្មី និងផលិតផលថ្មីគ្រប់បែបយ៉ាង នឹងផ្តល់ការគាំទ្រយ៉ាងខ្លាំង ក្នុងការធានាសេវានៃការ ប្រកួតកីឡាអូឡាំពិករដូវរងា ដើម្បីជំរុញការប្រកួតកីឡាអូឡាំពិករដូវរងាឱ្យប្រព្រឹត្តទៅ ដោយរលូននិងប្រកបដោយសុវត្ថិភាព ។ ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងដែលរៀបចំឡើង ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ នឹងក្លាយជាការប្រកួតដ៏ឱឡារិក និងជារឿងមង្គលជាសកលដ៏កម្រមាន ប្រជាជនទូទាំងពិភពលោករំពឹងទុក យ៉ាងស្មោះស្ម័គ្រចំពោះការបើក ធ្វើនៃការប្រកួតកីឡាអូឡាំពិកលើកនេះ!