ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង នឹងជួបពិភាក្សាដោយផ្ទាល់ ជាមួយនឹងរុស្សីដើម្បីបញ្ជាក់ឲ្យច្បាស់ ពីបញ្ហា អ៊ុយក្រែន

បរទេស៖ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងបំពេញការងារក្នុងការវាយតម្លៃឲ្យច្បាស់ថាតើប្រធានាធិបតីរុស្សីលោក Vladimir Putin ពិតជានឹងចង់ពិភាក្សាឬចង់ប្រឈមមុខជាមួយនឹងអ៊ុយក្រែន ឲ្យពិតប្រាកដចំពោះសកម្មភាពពង្រាយកងទ័ព នាពេលកន្លងមក។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការបរទេសបារាំងបានបញ្ជាក់ដែរថាមកដល់ពេលនេះការបង្កើនចំនួនទ័ពរុស្សីក្បែរទៅ នឹងអ៊ុយក្រែន គឺជាសំពាធនិងបង្កហនិភ័យយ៉ាងខ្លាំងចំពោះភាគីទាំងពីរព្រមទាំងការគម្រាមកំហែង ដល់បណ្តាប្រទេសលោកខាងលិចផងដែរ។

ថ្លែងទៅកាន់វិទ្យា RTL រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង Jean Yves Le Drian បានបន្តទៀតថា អឺរ៉ុបនៅតែបន្តចិញ្ចឹមចិត្តក្នុងការពិភាក្សា ប៉ុន្តែអ្វីៗ គឺត្រូវសម្រេចទៅលើលោកប្រធានាធិបតីរុស្សី Putin ប៉ុណ្ណោះ។

ប្រធានាធិបតីបារាំងផ្ទាល់លោក Macron ក៏ធ្លាប់បានបញ្ជាក់ដែរថា លោកនឹងរៀបចំឲ្យបាននូវជំនួបជាមួយនឹងលោក Putin ដើម្បីបញ្ជាក់ពីបំណងច្បាស់ លាស់របស់រុស្សីទៅលើអ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top