ព័ត៌មានអន្តរជាតិ

រុស្ស៊ី ហាមមន្ត្រី សហភាព អឺរ៉ុបបន្ថែមទៀត មិនឲ្យចូលក្នុងប្រទេស របស់ខ្លួន ចំពោះសកម្មភាព ប្រឆាំងនឹងក្រុងម៉ូស្គូ

ម៉ូស្គូ ៖ រុស្ស៊ីក្រសួងការបរទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រថា រុស្ស៊ី បានបន្ថែមការចូលពីមន្ត្រី នៃរដ្ឋជាសមាជិកសហភាព អឺរ៉ុបមួយចំនួន ដែលត្រូវបានរារាំងមិន ឱ្យចូលប្រទេសរុស្ស៊ី សម្រាប់សកម្មភាព របស់ពួកគេប្រឆាំង នឹងទីក្រុងម៉ូស្គូ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តំណាងទីភ្នាក់ងារ អនុវត្តច្បាប់ អាជ្ញាធរនីតិប្បញ្ញត្តិ និងប្រតិបត្តិ” ទាំងនេះទទួលខុសត្រូវ ផ្ទាល់ចំពោះការលើកកម្ពស់គោល នយោបាយ និងវិធានការប្រឆាំងនឹងរុស្ស៊ី ដែលរំលោភលើសិទ្ធិស្របច្បាប់ របស់អ្នករស់នៅ ដែលនិយាយភាសារុស្សី និងប្រព័ន្ធផ្សព្វផ្សាយ។

បើទោះជាយ៉ាងនេះក្ដី ប្រភពព័ត៌មានមិន បានបញ្ជាក់ ថា នរណា និងប្រទេស ណាជាគោលដៅ សម្រាប់ការហាមចូលក្នុងប្រទេសរុស្ស៊ីនោះ ទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ការហាមឃាត់ការចូលនេះក៏អនុវត្ត ចំពោះមេដឹកនាំនៃក្រុមហ៊ុនយោធាឯកជនអឺរ៉ុបមួយចំនួន ដែលកំពុងប្រតិបត្តិការ នៅក្នុងតំបន់ផ្សេងៗនៃពិភពលោក ដោយមិនបង្ហាញព័ត៌មានលម្អិតនោះទេ។

គួរបញ្ជាក់ថា ក្រសួងការបរទេសរុស្ស៊ី បានផ្ញើកំណត់ចំណាំអំពីការរឹតបន្តឹងទៅគណៈប្រតិភូសហភាពអឺរ៉ុប នៅទីក្រុងមូស្គូ ខណៈភាគីទាំងពីរ កំពុងតានតឹង និងប្រឈមមុខគ្នាខ្លាំង លើបញ្ហាសន្ដិសុខនៅអ៊ុយក្រែន៕

ដោយ ឈូក បូរ៉ា

To Top