ព័ត៌មានអន្តរជាតិ

ជប៉ុន ថាយន្តហោះចម្បាំង F15 កំពុងហ្វឹកហ្វឺនបានបាត់ខ្លួនចេញពីរ៉ាដា

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងការពារជាតិជប៉ុន បានឲ្យដឹងថា យន្តហោះចម្បាំង F15 របស់កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុនចំនួន១គ្រឿង បានបាត់ខ្លួនពីរ៉ាដា បន្ទាប់ពីបានហោះចេញពីមូលដ្ឋានទ័ពអាកាស Komatsu នៅក្នុងខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃចន្ទ ។

យោងតាមក្រសួងបានឱ្យដឹងថា ក្រុមជួយសង្គ្រោះបានរកឃើញអ្វីដែលហាក់ដូចជាអ្នកបាត់ខ្លួននៅលើយន្តហោះចម្បាំងនៅសមុទ្រជប៉ុន ប៉ុន្តែចំនួនមនុស្សត្រូវបានរកឃើញ និងលក្ខខណ្ឌរបស់ពួកគេមិនអាចបញ្ជាក់បានទេនៅពេលនេះ ។

យន្តហោះនេះបានបាត់ការទាក់ទងពីរ៉ាដានៅប្រហែលម៉ោង៥និង៣០នាទីល្ងាច ។ យោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិបានឱ្យដឹងថា ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៨និង៣០នាទី នៅគ្រាដែលយន្តហោះកំពុងធ្វើការហ្វឹកហ្វឺនជាមួយនាវិក២នាក់នៅលើសមុទ្រជប៉ុនប្រហែល៥គីឡូម៉ែត្រភាគខាងលិចឆ្ពោះទៅភាគពាយព្យនៃមូលដ្ឋានទ័ព នេះបើយោងតាមប្រភពពីក្រសួងការពារជាតិ ។

ការិយាល័យឆ្មាំឆ្នេរសមុទ្រ Kanazawa ក្នុងខេត្ត Ishikawa បានឲ្យដឹងថា ខ្លួនបានទទួលការហៅទូរសព្ទមួយ ស្របពេលដែលពន្លឺពណ៌ក្រហមនៅឆ្នេរសមុទ្រ Kaga នៅជិតមូលដ្ឋានអាកាសត្រូវបានរាយការណ៍ឲ្យដឹង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top