ព័ត៌មានជាតិ

ជម្រះបណ្តឹងសារទុក្ខ បុរសជាប់ចោទជនជាតិចិនម្នាក់ ជាប់ពាក់ព័ន្ធនឹងការជួញ​ ដូរគ្រឿងញៀន នៅខេត្តព្រះសីហនុ

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខ របស់ជន ជាប់ចោទជនជាតិចិនម្នាក់ ជាបើពាក់ព័ន្ធនឹងការរក្សា និង ជួញដូរគ្រឿងញៀនចំនួន ៦ កញ្ចប់ ប្រព្រឹត្ត កាលពីអំឡុង ឆ្នាំ ២០១៩ នៅភូមិ ៤ សង្តាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

លោក សឹង បញ្ញាវឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងអោយដឹង នៅក្នុងអង្គសវនាការថា ជនជាប់ចោទ រូបនេះ មានឈ្មោះ ZHANG HUI ZHENG ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិចិន ។

នៅក្នុងសំណុំរឿងក្តីនេះ,ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ នឹង ពិន័យ ជាប្រាក់ ចំនួន ១៥ លានរៀលសម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ : ” ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន” តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

គាត់បានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានកែប្រែទោសគាត់ ពី ជាប់ពាក់ពន្ធធានាគារ ៧ ឆ្នាំ មកត្រឹម ៦ ឆ្នាំ វិញ។

តែ គាត់បន្តប្តឹងសារទុក្ខ មកកាន់ តុលាការកំពូលទៀត។

ជនជាប់ចោទជន ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០១៩ នៅភូមិ ៤ សង្តាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចនគរបាលជំនាញ ដកហូតបាន
គ្រឿងញៀនប្រភេទមេតំហ្វតាមីន ចំនួន៦ កព្ចាប់, កញ្ឆាក្រៀមចំនួន ១០ ដើម , ម៉ូតូ ១ គ្រឿង ,ទូរស័ព្ទដៃ ១ គ្រឿង ។

តុលាការកំពូលនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ១០ ខែ កុម្ភៈឆ្នាំ ២០២២ ៕

ដោយ គា លីហ្សា

To Top