ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ុយក្រែន និងនាយករដ្ឋមន្ត្រីអង់គ្លេស ជួបគ្នាពិភាក្សាបញ្ហា សន្តិសុខតាមព្រំដេន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky និងលោកនាយករដ្ឋមន្ត្រី អង់គ្លេស លោក Boris Johnson បានជួបគ្នា នៅក្នុងទីក្រុងកៀវ កាលពីថ្ងៃអង្គារ ដើម្បីអាចពិភាក្សាគ្នា ទៅលើបញ្ហាសន្តិសុខ ជាពិសេសបញ្ហា នៃការដាក់ពង្រាយកងទ័ព របស់រុស្សីនៅតាមព្រំដែន របស់អ៊ុយក្រែន។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា សេចក្តីថ្លែងការណ៍ជារួមមួយត្រូវបាន ធ្វើឡើងបន្ទាប់ពីជំនួបរវាងគ្នារួចមក ដោយក្នុងនោះលោក Zelensky និងលោក Johnsonក៏បានធ្វើការព្រមានដែរថា ប្រសិនបើរុស្សីពិតជានឹងធ្វើការវាយលុកមកលើអ៊ុយក្រែនមែននោះវា នឹងក្លាយទៅជាកំហុសដ៏ធ្ងន់ធ្ងរ មួយនិងបង្កទៅជា បញ្ហាមនុស្ស ធម៍ជាមិនខាន។

ក្នុងនោះផងដែរមេ ដឹកនាំទាំងពីរ ក៏បានឈានទៅដល់ការព្រមព្រៀង ក្នុងការសហការគ្នាធ្វើការ ពង្រីកនិងពង្រឹងសន្តិសុខ ជូនប្រទេសអ៊ុយក្រែន ព្រមទាំងបង្កើនសមត្ថភាព ក្នុងការការពារជាតិហើយលើសពីនេះ ក៏បានព្រមព្រៀងគ្នា ក្នងការពង្រីងស្ថេរភាពសន្តិភាព លើវិស័យថាមពលនិង ក៏ដូចជាការគាំទ្រ ទៅដល់ដំណើរទៅផ្លាស់ប្តូរ ថាមពលបៃតងជាមួយគ្នាទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top