ព័ត៌មានអន្តរជាតិ

សហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្រ្វិកខាងលិច បញ្ជូនកងរក្សាស្ថេរភាពទៅកាន់ ហ្គីណេ-ប៊ីសូ ក្រោយរដ្ឋប្រហារបរាជ័យ

អាក្រា៖ សហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានសម្រេចចិត្តបញ្ជូនកម្លាំងរក្សាស្ថិរភាព ដើម្បីជួយរក្សាស្ថិរភាពស្ថានភាព សន្តិសុខក្នុងប្រទេសហ្គីណេ-ប៊ីសូ បន្ទាប់ពីរដ្ឋប្រហារ បរាជ័យកាលពីថ្ងៃអង្គារ។

ប្រធានគណៈកម្មការ ECOWAS លោក Jean-Claude Kassi Brou បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន មួយបន្ទាប់ពីកិច្ចប្រជុំកំពូលវិសាមញ្ញ នៃអាជ្ញាធររបស់ប្រមុខរដ្ឋ និងរដ្ឋាភិបាលរបស់ ECOWAS ថា ប្លុកក្នុងតំបន់បានសម្រេចចិត្តផ្តល់ ការគាំទ្រផ្នែកយោធាដល់ ហ្គីណេ-ប៊ីសូ ដើម្បីទទួលបានលទ្ធិប្រជាធិបតេយ្យ និងនិរន្តរភាពសន្តិភាព និងសន្តិសុខនៅក្នុង ប្រទេស។

លោក Kassi Brou បានលើកឡើងថា “នេះគឺជាអ្វីមួយដែលយើង នឹងធ្វើយ៉ាងឆាប់រហ័ស ដើម្បីធានាថាការប៉ុនប៉ងដណ្តើមអំណាច ដោយកម្លាំងប្រភេទនេះមិនកើតឡើងនោះទេ” ។

លោកបានបន្ដថា ខ្លួនបានយកកម្លាំងបែបនេះពី ECOWAS កាលពីអតីតកាល ដើម្បីធ្វើស្ថិរភាពលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេស ដែលធ្លាប់មានរដ្ឋប្រហារយោធាពីរ សង្គ្រាមស៊ីវិល និងការធ្វើឃាតប្រធានាធិបតី ដោយយោធាចាប់តាំងពីឆ្នាំ១៩៩៤ ។

រដ្ឋាភិបាលនៃប្រទេសហ្គីណេ-ប៊ីសូ កាលពីថ្ងៃពុធ បានបញ្ជាក់ថា មនុស្ស ១១នាក់បានស្លាប់ ក្នុងអំឡុងពេលប៉ុនប៉ង ធ្វើរដ្ឋប្រហារបរាជ័យ ដែលបានកើតឡើងនៅក្នុងប្រទេស កាលពីថ្ងៃអង្គារ ៕

ដោយ ឈូក បូរ៉ា

To Top