ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ថា ការដកទណ្ឌកម្ម លើកម្មវិធីនុយក្លេអ៊ែរ ពីសំណាក់អាមេរិក គឺល្អ ប៉ុន្តែមិនទាន់គ្រប់គ្រាន់

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានស្វាគមន៍ ចំពោះការដកទណ្ឌកម្មរបស់អាមេរិក លើកម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់ខ្លួន ប៉ុន្តែបាននិយាយថា វិធានការនេះគឺ “មិនគ្រប់គ្រាន់នោះទេ” ។

ទណ្ឌកម្មត្រូវបានលើកលែងជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក Biden ដើម្បីនិយាយពីអ៊ីរ៉ង់ ឱ្យចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ ២០១៥។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានប្រាប់សារព័ត៌មាន INSA ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីរ៉ង់ថា “ការដកទណ្ឌកម្មផ្នែកខ្លះ អាចនិយាយបានតាមន័យពិត បកប្រែទៅជាឆន្ទៈល្អ ដែលជនជាតិអាមេរិកនិយាយ ប៉ុន្តែវាគួរតែត្រូវបានគេដឹងថា អ្វីដែលកើតឡើងនៅលើក្រដាសគឺល្អ ប៉ុន្តែមិនគ្រប់គ្រាន់ទេ”។ ទីភ្នាក់ងារព័ត៌មានកាលពីថ្ងៃសៅរ៍។

លោក Amir-Abdollahian បន្តដោយពន្យល់ថា “ឆន្ទៈល្អ តាមទស្សនៈរបស់យើង មានន័យថា អ្វីមួយដែលជាក់ស្តែងកើតឡើង នៅលើដី។ ទីក្រុង Tehran ចង់បាន “ការធានានៅក្នុងវិស័យនយោបាយ ច្បាប់ និងសេដ្ឋកិច្ច” ដែលសហរដ្ឋអាមេរិកនឹងមិនដកខ្លួនចេញ ពីកិច្ចព្រមព្រៀងម្តងទៀតនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top