ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ បញ្ជាក់ថា ការលើកលែងទណ្ឌកម្ម ដោយអាមេរិក មិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់ការចរចានុយក្លេអ៊ែរ

បរទេស ៖ អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេស អ៊ីរ៉ង់ លោក Saeed Khatibzedeh កាលរសៀលថ្ងៃសៅរ៍ម្សិលមិញនេះ បានបញញជាក់ថា ការលើកលែង ទណ្ឌកម្មដោយអាមេរិក គឺនៅមិនទាន់មានកម្រិតគ្រប់គ្រាន់នៅឡើយ សម្រាប់ធ្វើឲ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥ នឹងមានជីវិតឡើងវិញ ។

អ៊ីរ៉ង់ នៅតែបន្តរងចាំ រហូតដល់អាមេរិកបំពេញ តាមភារៈកិច្ចរបស់ខ្លួនទាំងអស់ ព្រមទាំងកាតព្វកិច្ចក្នុងការដក យកទណ្ឌកម្មទាំងអស់ទៅវិញនេះ បើយោងតាម ការបញ្ជាក់បន្ថែម ដោយមន្ត្រីជាន់ខ្ពស់រូបនេះ។

លោក Khatibzadeh បានបញ្ជាក់បែបនេះ ថា ដំណឹងដែលយើងបានទទួល នៅថ្ងៃនេះគឺជាអ្វីដែលអាមេរិក បានសម្រេចចិត្តដកទណ្ឌកម្មចេញពី អ៊ឺរ៉ុង់ប៉ុន្តែគ្រប់គ្នា មើលឃើញដូចគ្នា ថាវាគឺមិនគ្រប់គ្រាន់នោះទេ ដែលមានន័យថា អាមេរិកចាំបាច់ត្រូវតែបន្តដកទណ្ឌកម្មផ្សេងទៀត ទាំងអស់ចេញ ពីអ៊ឺរ៉ុបព្រមទាំងទណ្ឌកម្ម ទៅលើកម្មវិធីនុយក្លេអ៊ែរ Nuclear Sanctions របស់ខ្លួនផង ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃសុក្ររដ្ឋាភិបាល នៃប្រទេសអាមេរិក បានប្រកាសដកទណ្ឌកម្មចេញពីអ៊ឺរ៉ង់ ដើម្បីអាចអន្តរជាតិអាចធ្វើការសហការគ្នា ជាមួយនឹងអ៊ីរ៉ង់ ទៅលើគម្រោង នុយក្លេអ៊ែរ នានា បានខណៈ ដែលកិច្ចជំនួបពិភាក្សាគ្នា ធ្លាប់ត្រូវបានធ្វើឡើងម្តង ហើយចុងក្រោយ តាំងតែពី១០ខែមុនមកម្ល៉េះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top