ព័ត៌មានជាតិ

សម្តេចតេជោជួប សំណេះសំណាល ជាមួយក្រុមការងារ និងតួសម្តែងថតភាពយន្ត ភាគរឿង កូនប្រុស ក្រោមពន្លឺព្រះចន្ទ ពេញបូណ៌មី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលជាមួយក្រុមការងារ និងតួសម្តែង ថតភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទ ពេញបូណ៌មី។

សូមបញ្ជាក់ថា រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ដែលពីដំបូងឡើយគ្រោងថតផលិត ភាពយន្តភាគ ចំនួន៤៤ភាគ ឥឡូវក្រុមគណៈកម្មការ ដឹកនាំរឿងបានពង្រីកនូវសេណារីយូ ដោយបញ្ជូលនូវតួអង្គប្រវត្តិសាស្រ្ត មួយចំនួន និងឈុតឆាកថ្មីៗ បន្ថែមទៀត ធ្វើឲ្យអត្ថបទភាព យន្តកើនឡើងរហូតដល់ ៥២ភាគ ក្រោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោ ហ៊ុន សែន និងដោយមាន ការផ្ចិតផ្ចង់ និងប្រុង ប្រយ័ត្នខ្ពស់បំផុត ក្រោមការជួយជ្រោមជ្រែង និងគាំទ្រ យ៉ាងពេញទំហឹងពី នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top