ភ្នំពេញ៖ សូមបងប្អូនថែរក្សា ការពារសុខភាពខ្លួនឯង សុខភាពកូន ប្រពន្ធនិងក្រុមគ្រួសារ អោយបានល្អ ចៀសអោយផុតពីការឆ្លងកូវីដ។
យើងចូលរួមធ្វើតាមប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេច កុំធ្វេសប្រហែសអោយសោះ។ ព្រោះមកដល់ម៉ោងនេះ កំណើនអ្នកឆ្លងគឺបានកើនឡើង គួរអោយបារម្ភ។ ខ្ញុំបាទសូមគាំទ្រពេញទំហឹង ក្នុងការកាត់បន្ថយពិធីជួបជុំ ដែលមានអ្នកចូលរួមច្រើន យើងមិនត្រូវមើលស្រាល ការឆ្លងរាលដាលជំងឺកូវីដដាច់ខាត។
ខ្ញុំព្រឹកមិញបានមកធ្វើតេស្ត (PCR Test) នៅវិមានសន្តិភាព មុនចេញទៅប្រទេសកូរ៉េ ជាមួយគណប្រតិភូកម្ពុជា ដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី។ សង្ឃឹមថាលទ្ធផលអវិជ្ជមាន។
ទោះនៅទីណា ទៅដល់ណា គឺបេះដូងខ្ញុំនៅជាមួយបងប្អូន ប្រជាលរដ្ឋជានិច្ច។
អំពើអាក្រក់ជាអពមង្គលនៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង នៅក្រោមដំបូលសន្តិភាព៕ ប្រភពដកស្រង់ទាំងស្រុង ពីហ្វេសប៊ុកផេក Duong Dara