ព័ត៌មានជាតិ

សម្តេចតេជោ បានអញ្ជើញមកដល់កូរ៉េ ដោយសុវត្ថិភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញដឹកនាំគណៈប្រតិភូ មកដល់ទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េ ដោយសុវត្ថិភាពហើយ។

ក្នុងដំណើរ នៃការអញ្ជើញមក ដល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងសេអ៊ូល រួមមាន៖ មន្ត្រីជាន់ខ្ពស់របស់កូរ៉េ ឯកអគ្គរដ្ឋទូតកម្ពុជា រួមនឹងមន្ត្រីទូតកម្ពុជាប្រចាំ នៅកូរ៉េជាច្រើនរូបទៀត។

សូមបញ្ជាក់ថា នៅព្រឹកទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចនៅកូរ៉េ និងធ្វើជាសហប្រធាននៃ កិច្ចប្រជុំកំពូលសន្តិភាព ពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» ជាមួយលោកស្រី ហាក់ ចាហាន់មូន សហស្ថាបនិក នៃសហព័ន្ធសន្តិភាពសកល (UPF) និងលោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នៅទីក្រុងសេអ៊ូល ៕

To Top