ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់បង្ហាញមីស៊ីលថ្មី ដែលអាចបាញ់ទៅដល់ គ្រប់មូលដ្ឋានទ័ពអាមេរិក និងអ៊ីស្រាអ៊ែលក្នុងតំបន់

បរទេស៖ យោងតាមការរបស់កាសែត បរទេសនៅថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានធ្វើការដាក់បង្ហាញនូវ បច្ចេកវិទ្យាមីស៊ីលថ្មីមួយដែលត្រូវបានគេជឿជាក់ថាមានសមត្ថភាពខ្ពស់ ក្នុងការបាញ់ទៅដល់មូលដ្ឋានទ័ព អាមេរិកទាំងអស់ដែលមាន
វត្តមាននៅក្នុងតំបន់ព្រម ទាំងអ៊ីស្រាអ៊ែលផង។

ទូរទស្សន៍រដ្ឋបានរាយការណ៍ ដែរថាមីស៊ីលដែលដើរដោយថាមពលប្រេងសាំង នេះអាចធ្វើដំណើរបានរហូតទៅដល់៩០០ម៉ាលឬប្រមាណ១៤៥០
គីឡូម៉ែត្រនិងមានឈ្មោះថា Khaibar-buster ។

ប្រភពដដែលក៏បានអះអាង ដែរថាមិនត្រឹមតែអាចបាញ់ចំគោលដៅ១០០ភាគរយច្បាស់លាស់នោះទេវាថែមទាំងជាផលិតផលក្នុងស្រុកសុទ្ធ
សាធនិងអាចទំលាយប្រព័ន្ធការពារដែនអាកាសជាច្រើនប្រភេទផងដែរប៉ុន្តែទោះបីជាយ៉ាងណាក្តីមិនទាន់មានការបញ្ជាក់ច្បាស់ពីអ្នកជំនាញអន្តរជាតិផ្សេងទៀតនៅ ឡើយចំពោះសមត្ថភាពរបស់មីស៊ីលថ្មីនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top