ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក លើកទឹកចិត្តឱ្យប្រទេស កាណាដា ប្រើ អំណាចសហព័ន្ធ ប្រឆាំងនឹងអ្នកតវ៉ារបស់អ្នកបើកឡានដឹកទំនិញ

បរទេស៖ បើតាមសេចក្តីរាយការណ៍, សេតវិមាន បានអំពាវនាវឱ្យរដ្ឋាភិបាលកាណាដា ប្រើ “អំណាចសហព័ន្ធ” ដើម្បីបិទការតវ៉ារបស់អ្នកបើកបររថយន្តប្រឆាំងនឹងការរឹងបន្តឹងលើច្បាប់ Covid-19 នៅក្នុងទីក្រុង Ottawa និងកន្លែងផ្សេងទៀត ដោយផ្តល់ “ការគាំទ្រពេញលេញ” ពីក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សាជីវកម្មផ្សព្វផ្សាយកាណាដា (CBC) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកនៃរដ្ឋបាល Biden រួមទាំងរដ្ឋមន្រ្តីសន្តិសុខមាតុភូមិ លោក Alejandro Mayorkas បាន “បានហៅទូរស័ព្ទកម្រិតខ្ពស់ជាបន្តបន្ទាប់ជាមួយសមភាគីកាណាដាដោយជំរុញឱ្យពួកគេប្រើអំណាចសហព័ន្ធរបស់ពួកគេ ដើម្បីបញ្ចប់ការបិទផ្លូវពីសំណាក់បាតុករ” ។

CBC ក៏បានរាយការណ៍ផងដែរថា សមាជិកនៃរដ្ឋបាល Biden បានផ្តល់ឱ្យកាណាដានូវ “ការគាំទ្រពេញលេញពីក្រសួងសន្តិសុខមាតុភូមិ” ដើម្បីដោះស្រាយការតវ៉ានេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ CBC សេតវិមានបានអះអាងថា មន្ត្រីសហរដ្ឋអាមេរិកបាន “ចូលរួមពេញលេញ” ដើម្បីបញ្ចប់ការតវ៉ាឱ្យបានឆាប់រហ័ស” ៕ប្រែសម្រួលៈ ណៃ តុលា

To Top