Covid-19

ម៉ាឡេស៊ី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីជាង២០.០០០នាក់ និងអ្នកស្លាប់បន្ថែម ២៤នាក់

កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២០.៩៣៩នាក់ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេស កើនឡើងដល់ ២.៩៩៦.៣៦១នាក់ នេះបើយោងតាមក្រសួងសុខាភិបាល ។

ទិន្នន័យដែលចេញផ្សាយ ដោយក្រសួងបានបង្ហាញថា មានករណីនាំចូលថ្មីចំនួន ១២១នាក់ ដែលមាន២០.៨១៨នាក់ គឺជាការឆ្លងជំងឺនៅក្នុងស្រុក ។

ការស្លាប់ចំនួន ២៤នាក់ទៀត ត្រូវបានរាយការណ៍ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៣២.០០៩៩នាក់ ។

ក្រសួងក៏បានរាយការណ៍ផងដែរ អំពីអ្នកជាសះស្បើយថ្មីចំនួន ៥.៨០៧នាក់ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយ និងចេញពីមន្ទីរពេទ្យសរុបដល់ ២.៨៤១.២៧១នាក់ ។ មានករណីសកម្មចំនួន ១២២.៩៩១នាក់ ករណី១៥៥នាក់ កំពុងត្រូវបានដាក់ឲ្យនៅក្នុងអង្គភាព ថែទាំដែលពឹងផ្អែកខ្លាំង ហើយ៨០នាក់នៃករណីទាំងនោះ ត្រូវការជំនួយការដកដង្ហើម ។

ប្រទេសនេះបានចាក់វ៉ាក់សាំងកូវីដ-១៩ សរុបចំនួន១៦០.១៩៣ដូស កាលពីថ្ងៃសុក្រ ហើយ៨០,២ភាគរយ នៃចំនួនប្រជាជនបានទទួល យ៉ាងហោចណាស់ ១ដូស និង៧៨,៨ភាគរយ ត្រូវបានចាក់វ៉ាក់សាំងពេញលេញ និង៤០ភាគរយ បានទទួលបានដូសជំរុញ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top