ព័ត៌មានជាតិ

ឃាត់ខ្លួនក្រុមគ្រូទាយ ដើរឆរបោកប្រាក់ ប្រជាពលរដ្ឋនៅស្រុកវាលវែង ចំនួន ៤ នាក់

ពោធិសាត់ ៖ គ្រូទាយចំនួន ៤ នាក់ស្រី ២ នាក់ និង រថយន្តម៉ាក lexus ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកវាលវែងស ការឃាត់ខ្លួនបានកាលពីថ្ងៃទី ១២ ខែកម្ភ: ឆ្នាំ ២០២២ តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ធ ករណីឆរបោក ប្រាក់ជាង ១៧ លានរៀល និង ប្រាក់ដុល្លារ ៨០០ ដុល្លារ។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកវាលវែងបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះរួមមានះ១-ឈ្មោះពិន សីហា ភេទប្រុសអាយុ ៣៣ ឆ្នាំរស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ២-ឈ្មោះព្រំ ច្រឹប ភេទស្រីអាយុ ៤២ ឆ្នាំត្រូវជាប្រពន្ធរស់នៅភូមិជាមួយគ្នា ៣-ឈ្មោះសេង វឿនភេទប្រុសអាយុ ៤៥ ឆ្នាំរស់នៅភូមិសំបួរ ឃុំសំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង ទី ៤ ឈ្មោះយ៉ាវ នឿន ភេទស្រីអាយុ ៤៣ ឆ្នាំរស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

របាយការណ៍ដដែលក៍បានអោយដឹងទៀតថា ជនសង្ស័យទាំង ៤ រួមនឹងវត្ថុតាង រថយន្តម៉ាក Lexus RX300 ស្លាកលេខ 2K6693ចំនួន ១គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់៕

To Top