ព័ត៌មានអន្តរជាតិ

សិង្ហបុរី មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរហូតដល់ជាង ៩៤០០ករណី

សិង្ហបុរី​ ៖ ប្រទេសសិង្ហបុរី បានរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៩៤២០ករណី ដែលនាំឱ្យចំនួនអ្នកឆ្លង សរុបរបសលប្រទេសនេះ កើនឡើងដល់ ៤៦៩,៤៩៥ករណី នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

ក្នុងចំណោមករណីថ្មី ២ឯ៤៩ករណី ត្រូវបានរកឃើញ តាមរយៈការធ្វើតេស្ត PCR និង ៧០៧១ករណីទៀតតាមរយៈការធ្វើតេស្ត ART (antigen rapid test) នេះបើយោងតាមស្ថិតិ ដែលចេញផ្សាយដោយក្រសួង សុខាភិបាល។

ក្នុងចំណោមករណី PCR មាន ២១៥៣ករណី គឺជាការឆ្លងក្នុងស្រុក និង ១៩៦ ករណីត្រូវបាននាំចូល ។ ក្នុងចំណោមករណី ART ដែលមានរោគសញ្ញាស្រាល ហើយត្រូវបានវាយតម្លៃថា មានហានិភ័យទាប មានការឆ្លងក្នុងស្រុកចំនួន ៧០៤២ករណី និងករណីនាំចូលចំនួន ២៩ រៀងគ្នា។

ករណីសរុបចំនួន ១ៗ៧២នាក់ បច្ចុប្បន្នត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយមាន ២៤ករណីនៅក្នុងអង្គភាពថែទាំដែលពឹងផ្អែកខ្លាំង ICU។ ក្រសួង បាន ឲ្យដឹងថា អ្នកជំងឺ ៤ នាក់ ទៀត បាន ស្លាប់ ដោយសារ ផលវិបាក ដោយសារ ការ ឆ្លង មេរោគ កូវីដ-១៩ ដែល ធ្វើ ឱ្យ ចំនួន អ្នក ស្លាប់ កើន ដល់ ៨៩៧ នាក់៕
ដោយ ឈូក បូរ៉ា

To Top