ព័ត៌មានអន្តរជាតិ

ឧទ្ធម្ភាគចក្រ Blackhawk របស់កងទ័ពអាមេរិក ត្រូវបានគេឃើញជម្លៀស មនុស្សជាច្រើនចេញពីឡាន ខ្មៅមួយគ្រឿង នៅព្រំដែនប៉ូឡូញ-អ៊ុយក្រែន

បរទេស ៖ ឧទ្ធម្ភាគចក្រ Blackhawk របស់កងទ័ពអាមេរិក បានហោះទៅកាន់ព្រំដែន រវាងប្រទេសប៉ូឡូញ-អ៊ុយក្រែន ដើម្បីទទួលអ្នកដំណើរ ជាច្រើនពីរថយន្ត SUV ពណ៌ខ្មៅមួយគ្រឿង, នេះបើយោងតាមរបាយការណ៍ក្នុងស្រុកជាច្រើន និងអ្នកតាមដានរ៉ាដាហោះហើរ។ សញ្ញារបស់ឧទ្ធម្ភាគចក្រគឺ EVAC01។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា UH-60M ដែលមានលេខកន្ទុយ 20-21131 ត្រូវបានគេកត់សម្គាល់ឃើញ ដំបូងបានហោះទៅទិសខាងកើតពីអាកាស យានដ្ឋាន Mielec ក្នុងប្រទេសប៉ូឡូញ ភ្លាមៗមុនពេលពាក់កណ្តាល អធ្រាត្រម៉ោងក្នុងស្រុកកាលពីថ្ងៃអង្គារ ។ វាបានចុះចតនៅជិតច្រកព្រំដែន Korczowa-Krakovets ជាកន្លែងដែលឧទ្ធម្ភាគចក្រ ជួបនឹងរថយន្ត SUV ពណ៌ខ្មៅ។

មនុស្សជាច្រើននាក់ ត្រូវបានគេរាយការណ៍ថា បានចេញពីរថយន្ត ហើយឡើងលើឧទ្ធម្ភាគចក្រ ដែលបន្ទាប់មក បានហោះចេញ ហើយឆ្ពោះទៅ ទិសខាងលិច។ គោលដៅ របស់ឧទ្ធម្ភាគចក្រ គឺមន្ទីរពេទ្យនៅ Rzeszow-Jasionka ប្រទេសប៉ូឡូញ ជាកន្លែង ដែលយន្តហោះបានមកដល់ភ្លាមៗ បន្ទាប់ពីពាក់ កណ្តាលអធ្រាត្រម៉ោងក្នុងស្រុក៕

To Top