ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ប្រាប់លោកខាងលិចថា ប្រសិនបើចង់ជួយមែន សូមផ្អាកទស្សទាយអំពីកាលបរិច្ឆេទវាយលុករបស់រុស្ស៊ី

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រសិនបើលោកខាងលិចពិតជាចង់ជួយក្រុងគៀវក្នុងការប្រឈមមុខដាក់គ្នាជាមួយទីក្រុងមូស្គូមែន វាគួរតែចៀសវាងការស្មានថាតើនៅពេលណា ឬប្រសិនបើកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីអាចចាប់ផ្តើមវាយលុកនៅតាមព្រំដែនដើម្បីធ្វើសង្គ្រាមជាមួយប្រទេសនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងកាលពីថ្ងៃសៅរ៍នៅឯសន្និសិទសន្តិសុខទីក្រុង Munich លោក Zelensky បានដាក់ចេញនូវទស្សនៈរបស់គាត់លើការព្យាករណ៍ដែលពណ៌នាថាការលុកលុយយ៉ាងពេញលេញអាចនឹងកើតមាន។

លោកបានទទូចថា “ដើម្បីជួយអ៊ុយក្រែន មិនចាំបាច់និយាយឥតឈប់ឈរអំពីកាលបរិច្ឆេទនៃការលុកលុយដែលអាចកើតមាននោះទេ” និងថា ទីក្រុងគៀវកំពុង “ចាប់ផ្តើមការពិគ្រោះយោបល់នៅក្នុងក្របខ័ណ្ឌនៃអនុស្សរណៈ Budapest” ។

យោងតាមប្រធានាធិបតី អ៊ុយក្រែននឹងការពារទឹកដីរបស់ខ្លួន “ដោយមានឬគ្មាន” ការគាំទ្រពីដៃគូរបស់ខ្លួន។ លោកបានបន្ថែមថា “នៅតំបន់ Crimea និងទឹកដីដែលកាន់កាប់របស់ Donbass នឹងត្រលប់ទៅអ៊ុយក្រែនវិញដោយមធ្យោបាយសន្តិភាពតែប៉ុណ្ណោះ” ៕

To Top