ភ្នំពេញ៖ “សាំងនៅបណ្តាប្រទេសថ្លៃជាងនៅកម្ពុជា គ្មាននរណានឹកឃើញនិយាយទេ”។ នេះជាប្រសាសន៍ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នាថ្ងៃ២១ កុម្ភៈ ក្នុងបណ្តាញតេឡេក្រាម ។
លោកបន្តទៀតថា ជាមួយគ្នានេះដែរ សម្រាប់ប្រេងឥន្ធនៈនៅកម្ពុជាឡើងថ្លៃ អាស្រ័យលើថ្លៃទីផ្សារអន្តរជាតិ ព្រោះកម្ពុជាបានទិញចូលពីបរទេសតែប៉ុណ្ណោះ។
ការលើកឡើងរបស់លោកនេះ ក្នុងពេលមានការបង្ហាញរូបយុវជនម្នាក់ ដែលជាអ្នកតម្លើងផ្លាកសាំង ដោយលើកដៃ២ ។ ចំពោះការលើកសញ្ញាដៃ២នេះ ក៏មានការលើកឡើងជាហូរហែរ ពីការឡើងថ្លៃជាងខែមុន ក្រោយពីក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងថា ចាប់ពីថ្ងៃទី១៦-២៨ ខែកុម្ភៈ ឆ្នាំ២០២២ សាំងធម្មតា ក្នុង១លីត្រ តម្លៃ ៤.៧០០រៀល ដោយឡែក ប្រេងម៉ាស៊ូត ក្នុង១លីត្រ តម្លៃ ៤.៤៥០រៀល ៕