ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ទទួលស្គាល់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធាន គណក្សហ៊ិ្វនស៊ិនប៉ិច

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញរបស់ គណបក្សហ៊ិ្វនស៊ិនប៉ិច ដែលបានអនុម័តដោយសំឡេងគាំទ្រជាឯកច្ឆន្ទក្នុងការជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណក្សហ៊ិ្វនស៊ិនប៉ិច។

ដោយក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា គណក្សហ៊ិ្វនស៊ិនប៉ិច បានធ្វើវិសោធនកម្មលក្ខន្ដិកៈ គណបក្សស្របតាមលក្ខខណ្ឌកំណត់ក្នុងលក្ខនិ្តកៈគណបក្សដែលតម្ដល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ ស្ដីពីគណបក្សនយោបាយ។

ទន្ទឹមនេះ គណក្សហ៊ិ្វនស៊ិនប៉ិច ត្រូវបញ្ជូននូវជីវប្រវត្តិសង្ខេបរបស់សមាសភាពគណៈកម្មាធិការនាយកទាំងអស់ ជូនមកក្រសួងមហាផ្ទៃ ជាកំណត់៕

To Top