Breaking News: ប្រតិកម្មរបស់មេដឹកនាំអន្តរជាតិ ចំពោះការសម្រេចចិត្ត របស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងការទទួលស្គាល់ឯករាជ្យ នៃតំបន់ផ្តាច់ខ្លួន របស់អ៊ុយក្រែន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំងAFP នៅមុននេះបន្តិច។
សហគមន៍អឺរ៉ុប ណាតូ អង់គ្លេស បារាំង និងអាឡឺម៉ង់ ព្រមទាំងអាមេរិក សុទ្ធតែបញ្ចេញប្រតិកម្ម។
ប្រធានសហភាពអឺរ៉ុប បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍រួមមួយ៖ “សហភាពនឹងប្រតិកម្ម ជាមួយនឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកពាក់ព័ន្ធ ក្នុងអំពើខុសច្បាប់នេះ”។
អគ្គលេខាធិការអង្គការណាតូ លោក Jensstoltenberg បានថ្លែងថា
“នេះធ្វើឱ្យប៉ះពាល់ដល់ អធិបតេយ្យភាព និងបូរណភាពទឹកដី របស់អ៊ុយក្រែន បំផ្លាញកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកដំណោះស្រាយជម្លោះ និងរំលោភលើកិច្ចព្រមព្រៀង ទីក្រុង Minsk ដែលរុស្ស៊ីជាភាគី”។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក ABaerbock បានថ្លែងថា “ជាមួយនឹងការសម្រេចចិត្តរបស់ខ្លួន រុស្ស៊ីកំពុងបំពានការសន្យាទាំងអស់ របស់ខ្លួន ចំពោះសហគមន៍ពិភពលោក”។
ប្រធានាធិបតីបារាំងលោក Macron អំពាវនាវឱ្យមាន “ការដាក់ទណ្ឌកម្មអឺរ៉ុប ជាគោលដៅ” ប្រឆាំងនឹងរុស្ស៊ី និងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន បានថ្លែងថា “ការរំលោភលើអធិបតេយ្យភាព និងបូរណភាពអ៊ុយក្រែន” និង “ការបដិសេធ ចំពោះដំណើរការ Minsk និងកិច្ចព្រមព្រៀង Minsk”។