ព័ត៌មានអន្តរជាតិ

អឺរ៉ុប ត្រៀមកញ្ចប់ទណ្ឌកម្ម រួចរាល់ហើយ ប៉ុន្ដែបន្ដជំរុញឲ្យរុស្ស៊ី វិលចូលតុចរចា ក្នុងជម្លោះជាមួយអ៊ុយក្រែន

ព្រុចសែល៖ សហភាពអឺរ៉ុប គ្រោងនឹងអនុម័តការដាក់ទណ្ឌកម្ម លើកដំបូងប្រឆាំងនឹងរុស្ស៊ី នៅថ្ងៃអង្គារ បន្ទាប់ពីទីក្រុងម៉ូស្គូ បានទទួលស្គាល់ឯករាជ្យភាព នៃតំបន់ Lugansk និង Donetsk ភាគខាងកើតអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងប៉ារីសកាលពីថ្ងៃអង្គារ សម្រាប់សម័យប្រជុំក្រៅផ្លូវការ វិសាមញ្ញមួយ ដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្ម ដែលត្រូវអនុវត្ត ទៅលើប្រទេសរុស្ស៊ី។

កញ្ចប់នៃទណ្ឌកម្មដាក់នៅលើតុ ដោយគណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប កំណត់គោលដៅបុគ្គល ដែលពាក់ព័ន្ធនឹងការសម្រេចចិត្ត របស់ទីក្រុងម៉ូស្គូ ធនាគារផ្តល់ហិរញ្ញប្បទាន ដល់យោធារុស្ស៊ី និងប្រតិបត្តិការផ្សេងទៀត នៅក្នុងទឹកដីទាំងនោះ។

លទ្ធភាពរបស់រដ្ឋ និងរដ្ឋាភិបាលរុស្ស៊ី ក្នុងការចូលទៅកាន់ទីផ្សារ និងសេវាកម្មហិរញ្ញវត្ថុ និងមូលធនរបស់សហភាពអឺរ៉ុប និងពាណិជ្ជកម្មពីតំបន់ដាច់ពីគ្នាទាំងពីរ ដែលរុស្ស៊ីទទួលស្គាល់នោះ ទៅ និងមកពីសហភាពអឺរ៉ុប។

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប និងលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការទទួលស្គាល់តំបន់ Lugansk និង Donetsk ជា “រដ្ឋឯករាជ្យ គឺខុសច្បាប់ និងមិនអាចទទួលយកបាន” ។

ពួកគេបានឲ្យដឹងថា “រុស្ស៊ីបំពានច្បាប់អន្តរជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន ការប្តេជ្ញាចិត្តអន្តរជាតិផ្ទាល់របស់រុស្ស៊ី ហើយវាធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើង”៕ ដោយ ឈូក បូរ៉ា

To Top